ខណៈដែល Covid-១៩ នៅថៃកើនឡើងខ្លាំង! ពលករ​ចំណាកស្រុកនៅថៃនាំគ្នាសម្រុកទៅប្រទេសកំណើតវិញភ្លូកទឹកភ្លូកដី

  • អង្គារ ២៤ មីនា, ២០២០ ០៩:២៧
ថៃ៖ ពលករចំណាកស្រុកឡាវ និងវៀតណាមត្រូវបានគេអនុញ្ញាតឱ្យចាកចេញពីប្រទេសថៃដោយឆ្លងកាត់ស្ពានមិត្តភាពឆ្ពោះទៅទីក្រុង Thakhek នៃខេត្ត Khammouane ប្រទេសឡាវនៅថ្ងៃចន្ទនេះទោះបីជាច្រកព្រំដែនទាំងអស់ត្រូវបានបញ្ជាឱ្យបិទ កាលពីយប់ថ្ងៃអាទិត្យដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុស Covid-១៩ ក៏ដោយ។ នៅព្រឹកថ្ងៃចន្ទ ចំណតរថយន្តក្រុងក្នុងក្រុង Nakhon Phanom ត្រូវបានប្រមូលផ្តុំដោយកម្មករឡាវនិងវៀតណាម ដែលធ្វើដំណើរមកពីទីក្រុងបាងកក និងខេត្តជុំវិញដែលជាកន្លែងមានផ្សារទំនើបធំៗនិងកន្លែងមានមនុស្សច្រើនកុះករ ផ្សេងទៀតដែលត្រូវបានបិទ។
សកម្មភាពលករធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ
ទោះបីព្រំដែនត្រូវបានបិទតាំងពីម៉ោង ១០ យប់ថ្ងៃអាទិត្យក៏ដោយ ក៏ពួកគេត្រូវបានអនុញ្ញាតិឲ្យធ្វើអន្តោប្រវេសន៍ ហើយឆ្លងទៅប្រទេសឡាវតាមស្ពានមិត្តភាពថៃ-ឡាវទី ៣ ឆ្ពោះទៅកាន់ក្រុង Thakhek។ បើពុំដូច្នោះទេពួកគេនឹងត្រូវជាប់គាំងនៅតាមព្រំដែនថៃ។ ឡានក្រុងត្រូវបានគេរៀបចំឱ្យដឹកពលករឆ្លងកាត់ស្ពានព្រំដែន។ ការរៀបចំពិសេសនេះគឺសម្រាប់តែ កម្មករចំណាកស្រុក មិនមែនសម្រាប់តែអ្នកដំណើរធម្មតាទេ។ ពលករចំណាកស្រុកដែលកំពុងរៀបចំ ធ្វើដំណើរឆ្លងកាត់ទៅប្រទេសឡាវត្រូវបានគេមើលឃើញថាបានទិញអាហារស្ងួត ជាពិសេសមីកញ្ចប់ដើម្បីយកទៅជាមួយ ព្រោះពួកគេមិនទាន់ដឹងថាព្រំដែននឹងត្រូវបើកជាថ្មីនៅពេលណានោះទេ ហើយក៏មិនដឹងពេលណាពួកគេអាចវិលត្រឡប់ទៅវិញបានដែរ។
សកម្មភាពលករធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ
ទន្ទឹមនឹងនេះដែរ ពលករថៃដែលវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេពីទីក្រុងបាងកកត្រូវបាន គេប្រាប់ឲ្យស្នាក់នៅដាច់ដោយឡែកដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃ។ ចាប់តាំងពីទីក្រុងបាងកក និងបណ្តាខេត្តជុំវិញត្រូវបានស្ថិតនៅក្នុងភាពជាប់គាំងដោយសារវីរុស Covid-១៩ នោះ ខេត្តឈៀងម៉ៃ នគររាជសីមា និងអ៊ូដុនថានីក៏ធ្លាក់ចូលក្នុងស្ថានភាពដូចគ្នានោះដែរ។ ចំណែកឯខេត្ត Buri Ram គឺជាខេត្តដំបូងគេដែលបានរាយការណ៍ថាមានតែមួយករណីប៉ុណ្ណោះដែលបានឆ្លងវីរុស Covid-១៩ ហើយអ្នកជំងឺគឺជាជនជាតិអង់គ្លេសដែលបានមកពីសហរដ្ឋអាមេរិក និងបានកំពុងទទួលការព្យាបាលនៅក្នុងខេត្តនេះ៕
ស្ពានមិត្តភាពថៃ-ឡាវ ទី​ ៣
សកម្មភាពលករធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ