គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយ​ជំងឺកូវីត-១៩​ នៅប្រទេសបារាំងបានកើនដល់ ៨៦០ នាក់

  • អង្គារ ២៤ មីនា, ២០២០ ០៨:៥៨
​ប៉ារីស៖ រដ្ឋមន្ត្រីសុខាភិបាលបារាំងបានរាយការណ៍ថា​ មនុស្ស​​យ៉ាងហោចណាស់ ១៨៦ នាក់​ បាន​ស្លាប់ដោយជំងឺកូវីត-១៩​​ កាលពីថ្ងៃច័ន្ទ ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ៨៦០ នាក់ ឬ​ ២៨ ភាគរយ ដោយចំនួននេះបានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេលបីថ្ងៃចុងក្រោយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមវេជ្ជបណ្ឌិតកំពុងជួយសង្គ្រោះ​ អ្នកជម្ងឺនៅ​មន្ទីរពេទ្យ Mulhouse
​រដ្ឋមន្ត្រីសុខាភិបាលលោក Olivier Veran បាន​ប្រាប់ក្រុមអ្នកព័ត៌មានថា៖
អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណា
លោក Veran បានបន្ថែមទៀតថា៖
រូបភាពដែលថតកាលពីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០ នៅក្បែរប៉ម Eiffel ក្នុងទីក្រុងប៉ារីស ​
គួរជម្រាបផងដែរថា ខណៈពេលដែលស្ថានភាពជំងឺកូវីត-១៩បានរាតត្បាតខ្លាំងឡើងៗ​​ ​ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់វិធានការណ៍យ៉ាងតឹងរឹង ដោយក្នុងនោះលោកបានប្រកាស​ឱ្យបិទ សាលារៀន មហាវិទ្យាល័យ ​សាកលវិទ្យាល័យ និងកន្លែងកម្សាន្តទាំងអស់។ លើសពីនេះទៀត ប្រធានាធិបតីបារាំងរូបនេះ ក៏បានប្រកាសបិទព្រំដែនជាមួយប្រទេសជិតខាងដែរ គឺធ្វើយ៉ាងណាដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះបាន៕
ប្រធានាធិបតីEmmanuel Macron បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍​ផ្ទាល់ពីវិមាន Elysée