អីយ៉ាស! Chelsea ដាក់គោលដៅតាមទិញខ្សែបម្រើរបស់ក្លិបគូប្រជែងក្នុងលីគម្នាក់នេះ នៅរដូវក្ដៅខាងមុខ

  • អង្គារ ២៤ មីនា, ២០២០ ០៨:៥០
អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើការពាររបស់ក្រុម West Ham កីឡាករ Declan Rice នៅពេលទីផ្សារដោះដូរបើកទ្វារសាជាថ្មីម្ដងទៀត។
កីឡាករDeclan Rice
Rice វ័យ២១ឆ្នាំ នៅសល់កិច្ចសន្យារយៈពេល៤ឆ្នាំទៀត ជាមួយនឹងក្រុមរហ័សនាមញញួរយក្ស ហើយក្នុងកុងត្រារបស់គេនោះផងដែរ ក៏មានបញ្ចូលនូវលក្ខខណ្ឌពិសេសមួយ គឺជម្រើសបន្ថែម១ឆ្នាំទៀត។ ដូច្នេះប្រសិនបើក្រុមណាចង់យកគេចេញពីកីឡដ្ឋាន London Stadium ទំនងជាត្រូវចំណាយលុយច្រើន។យ៉ាងណាមិញ បើទោះជាតម្លៃផ្ទេររបស់ Rice ថ្លៃយ៉ាងណាក៏ដោយ ក្លិបតោខៀវ Chelsea នៅតែមានបំណងចង់បានជម្រើសជាតិអង់គ្លេសមកកាន់ទឹកដី Stamford Bridge នេះបើយោងតាមរបាយការណ៍របស់កាសែត Sky Sports។
កីឡាករ Declan Rice
ទន្ទឹមនឹងនេះ ប្រសិនបើ Rice យល់ព្រមចូលរួមជាមួយនឹងក្រុមលោក Lampard នោះគេនឹងបានមកជួប ជាមួយនឹងមិត្តជិតស្និទ្ធរបស់គេ ខ្សែបម្រើ Mason Mount ដែលពួកគេទាំងពីរធ្លាប់ចាប់ដៃគូជាមួយគ្នា លេងក្នុងឈុតយុវជនរបស់ Chelsea។
ខ្សែបម្រើ Mason Mount ជាមួយនឹង Rice កាលពីនៅតូច
គួរឲ្យដឹងដែរថា មិនមែនមានតែក្រុម Chelsea ទេ ដែលចាប់អារម្មណ៍ទៅលើ Rice ក្នុងនោះបើយើងតាមការចុះផ្សាយរបស់កាសែត The Sun ក្លិបបិសាចក្រហម Manchester United ក៏សម្លឹងឃើញម្ចាស់អាវលេខ៤១ របស់ក្រុម West Ham រូបនេះផងដែរ៕