ដំណឹងរីករាយ! គ្រូធំ Arsenal លោក Mikel Arteta ថាខ្លួនជាសះស្បើយពីជំងឺ Covid-19 ហើយ

  • អង្គារ ២៤ មីនា, ២០២០ ០៩:០៥
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិប Arsenal លោក Mikel Arteta បាននិយាយថាលោកបានជាសះស្បើយពីជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Covid-19) ហើយ។ បុរសសញ្ជាតិអេស្ប៉ាញគឺជាអ្នកចាត់ការទូទៅដំបូងគេនៅក្របខណ្ឌ Premier League ដែលបានធ្វើតេស្ដឃើញវិជ្ជមាន មានផ្ទុកវីរុស Covid-19 កាលពីថ្ងៃទី១២ ខែនេះ
លោក Mikel Arteta
Arteta ហាក់មានអារម្មណ៍មិនសូវស្រួល និងបានធ្វើទៅធ្វើតេស្ដ ក្រោយប្រធានក្លិប Olympiakos លោក Evangelos Marinakis បានប្រកាសថាមានផ្ទុកវីរុស Covid-19 កាលពីថ្ងៃទី១០ ខែមីនា ខណៈ Arsenal និង Olympiakos បានជួបប្រកួតគ្នាក្នុងពានរង្វាន់ UEFA Europa League កាលពីខែកុម្ភៈកន្លងទៅ។ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍របស់ប្រទេសអេស្ប៉ាញមួយ អ្នកចាត់ការទូទៅវ័យ៣៧ឆ្នាំបានប្រាប់ពីអាការៈជំងឺរបស់ខ្លួនយ៉ាងដូច្នេះថា៖
លោក Mikel Arteta
គួរឲ្យដឹងដែរថា កីឡាកររបស់ Arsenal គ្រោងនឹងចាប់ផ្ដើមហ្វឹកហាត់ឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយត្រូវបាននៅដាច់ដោយឡែករៀងៗខ្លួនរយៈពេល១៤ថ្ងៃ ប៉ុន្តែការហ្វឹកហាត់នេះត្រូវបានពន្យារពេល ដោយសារតែការរីករាលនៃវីរុស Covid-19 ក្នុងប្រទេសអង់គ្លេស មិនមានការថមថយ៕