S1Pro នៅតែបន្តវាយលុយទីផ្សារទូរស័ព្ទកម្ពុជាបន្ត ដោយបន្ថែម Power Bank 10,000 mAh! (មានវីដេអូ)

ភ្នំពេញ៖ ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មីដែលចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខ។ ក្រុមហ៊ុនវីវ៉ូបានដឹងជាលម្អិតថា រាល់អតិថិជនដែលអញ្ជើញមកជាវទូរសព្ទម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃខាងលើនេះ នឹងទទួលបានកាដូធម្មតា ០១ និងកាដូពិសេសបន្ថែមទៀតគឺ Power Bank ដែលមានទំហំដល់ទៅ ១ ម៉ឺនមិល្លីអំពែម៉ោង (10000 mAh) ដែលកម្មវិធីនេះធ្វើឡើងដើម្បីអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងមានការចាប់អារម្មណ៍លើ S1Pro ​ដែលមានពីរពណ៌សម្រាប់អតិថិជនជ្រើសរើស។ គួរឲ្យកត់សម្គាល់ដែរថា ប្រូម៉ូសិននេះធ្វើឡើងបន្ថែមបន្ទាប់ពីមានប្រម៉ូសិនធំៗចំនួន ២ ដងកន្លងមកហើយ ហើយប្រមូ៉សិនទាំងពីរនោះ សុទ្ធតែទទួលបានជោគជ័យគួរឲ្យកោតសរសើរ។ ក្រុមហ៊ុន​ vivo បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងបន្តបង្កើតប្រម៉ូសិនពិសេសៗបន្តទៀត ដរាបណានៅតែមានការសំណូមពរពីបណ្ដាម្ចាស់ហាង និងអតិថិជនផ្ទាល់ និងសូមផ្ដាំទៅអតិថិជនទាំងអស់ សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីទទួលបានព័ត៌មានលម្អិត និងព័ត៌មានថ្មីៗអំពីប្រូម៉ូសិន៕
ទិញស្មាតហ្វូន VIVOS1Pro នឹងទទួលបាន Power Bank មួយដ៏ស្រស់ស្អាត