ឃើញស្លៀកឈុតបែបនេះ តិចច្រឡំសិស្សសាលា! Taeyeon អាយុ ៣០ឆ្នាំជាងហើយ

កូរ៉េខាងត្បូង ៖  មិនស្គាល់ទើបចម្លែក ក្រុមចម្រៀងនារីកំពូល នៅក្នុងវិស័យ Kpop គឺ Girl’s Generation ដែលមាន Taeyeon ជាមេក្រុម មិនមែនទើបតែល្បីល្បាញបច្ចុប្បន្ននោះទេ ប៉ុន្តែពួកគេ ធ្លាប់បានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះ អស់រយៈពេលជាយូរមកហើយ។ ក្នុងនោះដែរ Taeyeon ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលនៅតែមានហាងឆេង ទោះបីជាប្រឡូកសិល្បៈ  ជាងមួយទសវត្សរ៍ទៅហើយក្ដី។ ជាក់ស្ដែង កេរ្តិ៍ឈ្មោះរបស់នាង នៅតែមានភាពល្បីល្បាញ ជាពិសេសសម្រស់ក៏នៅតែស្រស់ស្អាត និងក្មេងជាងវ័យ មិនចាញ់តារាៗសិស្សប្អូនជំនាន់ក្រោយឡើយ។កាលពីពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹករបស់ Taeyeon ដែលបានបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយសារតែនាង​បានបង្ហាញខ្លួន ជាមួយនឹងឈុតឯកសណ្ឋានសិស្សវិទ្យាល័យ បង្ហាញរាងនៅក្នុងកញ្ចក់ ដោយស្នាមញញឹមយ៉ាងស្រស់ស្រាយ៕ចង់ដឹងថា តើ Taeyeon មានសម្រស់ស្រស់ស្អាតប៉ុណ្ណា ពេលស្លៀកឯកសណ្ឋានសិស្ស?ទស្សនារូបភាពខាងក្រោម ៖ 
Taeyeon
TaeyeonTaeyeon
Taeyeon
Taeyeon
Taeyeon