ធនាគារ ABA ក្លាយជា «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020» របស់ទស្សនាវដ្តី Global Finance!

  • អង្គារ ២៤ មីនា, ២០២០ ០៩:១៩
ភ្នំពេញ៖ ធនាគារ ABA​ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេសកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ​​ប្រកាសថ្ងៃនេះថា ធនាគារត្រូវបានប្រសិទ្ធនាមជា «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020» ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ធនាគារ ABA បានទទួលពានរង្វាន់កំពូលសម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យ នាពេលអនាគត។ ការជ្រើសរើសទាំងអស់ត្រូវបានធ្វើឡើង ដោយនិពន្ធនាយករបស់ទស្សនាវដ្តី Global Finance បន្ទាប់ពីការប្រឹក្សាយ៉ាងល្អិតល្អន់ជាមួយនឹងនាយកប្រតិបត្តិហិរញ្ញវត្ថុសាជីវកម្ម ទូទាំងពិភពលោក។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការជ្រើសរើសនេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម ។ រីឯលក្ខខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមភាព  អ្នកវិភាគចំណាត់ថ្នាក់ឥណទាន អ្នកប្រឹក្សាវិស័យធនាគារ និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។
ពានរង្វាន់«ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020»
យោងតាមទស្សនាវដ្តី Global Finance ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ABA បញ្ជាក់តាមរយៈកំណើនថេរគ្រប់សូចនាករហិរញ្ញវត្ថុទាំងអស់ រួមមាន ទ្រព្យសកម្មសរុប បញ្ញើ និងកម្ចីដែលបានដាក់ជូនគណៈកម្មាធិការវាយតម្លៃ។ ក្នុងឆ្នាំ ២០១៩ ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើង ៦០% ធៀបនឹងចុងឆ្នាំ ២០១៨ និងស្មើនឹង ៤.៤ ប៊ីលានដុល្លារ ចំណែកផលបត្របញ្ញើបានកើនឡើង ៥៥% ដល់ចំនួន ៣.៤ ប៊ីលានដុល្លារ និងផលបត្រកម្ចី កើនឡើងដល់ ២.៨ ប៊ីលានដុល្លារ ស្មើនឹងកំណើន ៥០% ចាប់តាំងពីថ្ងៃទី៣១ ធ្នូ ២០១៨។ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ជាមួយគ្នានេះ លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance បានមានប្រសាសន៍ថា៖