តម្លៃគួរសម! ក្រោយឃើញលេងល្អ Man UTD ចង់ទិញ Ighalo ផ្ដាច់ពីក្លិបនៅលីគកំពូលចិនក្នុងតម្លៃ…

  • អង្គារ ២៤ មីនា, ២០២០ ០៩:៣៤
អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគរាយការណ៍ថា បានត្រៀមរួចរាល់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Odion Ighalo ជាអចិន្ត្រៃយ៍ បន្ទាប់ពីអតីតកីឡាករក្រុម Watford រូបនេះ បង្ហាញទម្រង់លេងបានល្អ។កិច្ចសន្យាខ្ចីជើងរបស់ Ighalo ជាមួយនឹង Man UTD នឹងផុតកំណត់ត្រឹមខែឧសភាខាងមុខ ដូច្នេះមានន័យថា ប្រសិនបើមិនមានការចរចាណាមួយកើតឡើង នោះគេនឹងត្រូវចាកចេញពីកីឡដ្ឋាន Old Trafford មុនពេលបញ្ចប់រដូវកាល។
ខ្សែប្រយុទ្ធOdion Ighalo
យ៉ាងណាមិញ ក្រុមបិសាចក្រហម ទំនងជាមិនបណ្ដោយឲ្យខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ​ចាកចេញនោះទេ ដោយយោងតាមករបាយការណ៍របស់កាសែត Daily Mail ក្លិប Man UTD គ្រោងចំណាយប្រាក់១៥លានផោន (ឬប្រមាណ ១៧លានដុល្លារ) ទៅកាន់ក្លិប Shanghai Greenland Shenhua ដើម្បីផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាជាអចិន្ត្រៃយ៍។ជុំវិញអនាគតរបស់ Ighalo ជាមួយនឹង Man UTD លោក Ole Gunnar Solskjaer ក៏ធ្លាប់បង្ហើបប្រាប់យ៉ាងដូច្នេះថា៖
លោក Ole Gunnar Solskjaer
គួរឲ្យដឹងដែរថា ចាប់តាំងពី Ighalo ផ្លាស់មកចូលរួមជាមួយ Man UTD កាលពីខែមករាកន្លងទៅ គេបង្ហាញខ្លួនឲ្យក្រុមលោក Solskjaer សរុបបាន៨ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង៕