ដល់ថ្នាក់ប៉ូលីសគ្រវីក្បាល! ចោរសម័យកូរ៉ូណា មាសពេជ្រលែងលួច បែរលួចឧបករណ៍ធ្វើតេស្តវីរុស

បរទេស៖ អ្នកណាក៏ដឹង និងមានក្តីព្រួយបារម្ភចំពោះវីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ឬកូវីដ-១៩ ដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃយ៉ាងគួរឲ្យបារម្ភ នៅជុំវិញពិភពលោកគ្មានចន្លោះមួយថ្ងៃសោះឡើយ។ជាការពិតណាស់វីរុសប្រភេទមួយនេះ គឺមានភាពកាចសាហាវខ្លាំងណាស់ ប្រសិនជាអ្នកទាំងអស់គ្នាខ្វះភាពប្រុងប្រយ័ត្ន និងគ្មានឧបករណ៍ការពារផ្សេងៗ ដូចជាម៉ាស់ ទឹកលាងដៃ ជាដើម គឺអត្រានៃការឆ្លង អាចមានភាគរយច្រើន។ជាក់ស្តែងថ្មីៗនេះមានចោរយុគសម័យថ្មីមួយដែលមានមាឌធំ សាច់ធំណែន និងពុកមាត់ក្រាស់ៗ បានលបចូលទៅក្នុងគ្លីនិក Arizona ដើម្បីធ្វើការលួចសម្ភារៈធ្វើតេស្តវីរុសកូរ៉ូណា ដែលធ្វើឲ្យមហាជនគួកទ្រូង ឆ្ងល់គ្រប់ៗគ្នា ព្រោះគេដឹងឧបករណ៍ទាំងអស់នេះមិនអាចប្រើប្រាស់បានឡើយ ប្រសិនជាគ្មានបន្ទប់ពិសោធន៍នោះឡើយ។ប៉ូលីសក៏គ្រវីក្បាលហួសចិត្ត នឹងចោរមួយនោះដែរ ថែមទាំងបានកើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យទិញឧបករណ៍ដែលធ្វើតេស្តវីរុសកូរ៉ូណាអី ព្រោះថាបច្ចុប្បន្ននេះគឺគ្មានឧបករណ៍សម្រាប់ធ្វើតេស្តវីរុសប្រភេទនេះនៅតាមផ្ទះឡើយ៕សូមចូលមើលរូបខាងក្រោម៖
ចោរដែលបានលួចឧបករណ៍ធ្វើតេស្តវីរុស
ចោរដែលបានលួច ឧបករណ៍ធ្វើតេស្តវីរុស
រូបតំណាង