ស្រីៗប្រយ័ត្នខ្លួន! រៀនចប់ភ្លាម ស្រាប់តែបែកគំនិត បោកក្មេងស្រី៧៤នាក់ ឲ្យថតវីដេអូអាសអាភាស ដោយតាមរបៀបនេះ

  • អង្គារ ២៤ មីនា, ២០២០ ០៩:៤១
កូរ៉េខាងត្បូង ៖ នេះជាព័ត៌មានដ៏ល្បីកក្រើកមួយ នៅកូរ៉េខាងត្បូង សម្រាប់ព្រឹកនេះ បន្ទាប់ពីប៉ូលីសចាប់បានខ្លួន បុរសវ័យក្មេងម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើវិធីស្មោកគ្រោក បោកប្រាស់និងចាប់បង្ខំក្មេងស្រីៗ ឲ្យថតវីដេអូអាសអាភាស។បុរសវ័យក្មេងដ៏សាហាវឃោឃៅរូបនេះ មានឈ្មោះថា Jo Joo-bin ជាសិស្សពូកែ ទើបតែបញ្ចក់ការសិក្សា ផ្នែកព័ត៌មាននិងសារគមនាគមន៍ កាលពីឆ្នាំ ២០១៨។
Jo Joo-bin
ក្រោយពីបញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យ Jo Joo-bin ស្រាប់តែបែកគំនិត បង្កើតបន្ទប់ជជែកកម្សាន្តនៅក្នុង Telegram ដើម្បីរកស៊ីខុសច្បាប់ ដោយការបោកប្រាស់ក្មេងស្រីៗ ឲ្យថតវីដេអូស្រើបស្រាល ផ្ញើឲ្យខ្លួន រួច Jo Joo-bin ក៏យកទៅដាក់លក់ និងបង្ហោះចូលទៅក្នុងបន្ទប់ជជែកកម្សាន្តទាំងនោះ ដោយមានប្រុសៗល្មោភកាមជាច្រើន រង់ចាំទិញ។ម្ដងជាពីឬដង ក្មេងស្រីៗទាំងនោះ ត្រូវបាន Jo Joo-bin ចាប់បង្ខំឲ្យថតវីដេអូអាសអាភាស ដែលមានជាច្រើនរូបភាព ប៉ុន្តែអ្វីដែលសាហាវជាងនេះទៅទៀតនោះគឺ Jo Joo-bin បានអញ្ជើញភ្ញៀវ VIP ក្នុងបន្ទប់ជជែកកម្សាន្តរបស់ខ្លួន ទៅរំលោភពួកនាងដល់កន្លែងផងដែរ។
Jo Joo-bin នៅបន្ទប់សួរចម្លើយ
វីដេអូទាំងនោះ ក៏ត្រូវបានថត និងលក់បន្តជាហូហែ ព្រោះ Jo Joo-bin បានបង្កើតបន្ទប់ជជែកកម្សាន្តជាច្រើនលំដាប់ថ្នាក់ ដែលអនុញ្ញាតិឲ្យអតិថិជនរបស់ខ្លួន បង់ប្រាក់យ៉ាងច្រើនដើម្បីចូលរួម។ Jo Joo-bin បានបែកចែកបន្ទប់ជជែកកម្សាន្ត ជាបីកម្រិត ក្នុងតម្លៃ ២០០,០០០ វ៉ុន (ប្រហែលជា ១៦០ ដុល្លារ) ៧០០,០០០ វ៉ុន (ប្រហែលជា ៥៥៨ ដុល្លារ) និង ១,៥ លានវ៉ុន (ប្រហែលជា ១,២០០ ដុល្លារ)។
Jo Joo-bin នៅបន្ទប់សួរចម្លើយ
អ្នកបង់ប្រាក់តិច និងទទួលបានវីដេអូតិច អ្នកបង់ប្រាក់ច្រើន និងទទួលបានវីដេអូថ្មីៗច្រើន ហើយក៏មានឱកាស ទទួលបានការអញ្ជើញ ឲ្យជួបជាមួយក្មេងស្រីៗទាំងនោះ ហើយថតវីដេអូរំលោភបូក យ៉ាងសាហាវឃោឃៅទៀតផង។រហូតមកដល់ពេលនេះ ប៉ូលីសបានរកឃើញថា មានជនរងគ្រោះដល់ទៅ ៧៤នាក់ឯណោះ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណ ក្នុងនោះក៏មានអនីតិជន ចំនួន ១៦នាក់ផងដែរ។
Jo Joo-bin នៅបន្ទប់សួរចម្លើយ
ប្រជាជនកូរ៉េជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយវីដេអូអាសអាភាស និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី រួមទាំងអនីតិជន នៅលើកម្មវិធី Telegram បែបនេះ ព្រោះវាជាអំពើដ៏ស្មោកគ្រោក និងព្រៃផ្សៃមួយ ដែលមិនអាចលើកលែងឲ្យបាន។
Jo Joo-bin
កាលពីប្រមាណជា ១ម៉ោងមុននេះ មានមនុស្សជាង ២,៣លាននាក់ បានចូលរួមដាក់ញត្តិ នៅឯ Blue House ដើម្បីស្នើសុំឲ្យមានការបង្ហាញ អត្តសញ្ញាណរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តិរឿងអស់ទាំងនេះ។ ក្នុងនោះដែរ សារព័ត៌មាន SBS ក៏បានកំណត់ថា នេះគឺជាបទល្មើសផ្លូវភេទដ៏ឃោរឃៅ ប្រឆាំងនឹងមនុស្សវ័យជំទង់ និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលបន្សល់ទុកស្លាកស្នាម មិនអាចកែប្រែបានចំពោះជនរងគ្រោះ៕
Jo Joo-bin