បុរសម្នាក់ ត្រូវប៉ូលិសពិន័យប្រាក់រាប់ពាន់ដុល្លារ បន្ទាប់ពីលួចទៅក្លិបកម្សាន្ត កំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

តៃវ៉ាន់៖ បុរសម្នាក់នាមត្រកូល Huang វ័យ៣៥ឆ្នាំ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរពីក្រៅប្រទេស មកកាន់កោះតៃវ៉ាន់វិញកាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ។លុះមកដល់យប់ថ្ងៃទី២២ ខែមីនា លោក Huang បានបាត់ខ្លួនពីផ្ទះ ហើយក៏ត្រូវបានប៉ូលិស រកគាត់ឃើញយ៉ាងឆាប់រហ័សនៅក្លិបកម្សាន្ត Omni Nightclub ដោយប្រើប្រាស់បច្ចេកវិទ្យាមួយលើទូរសព្ទដៃដែលមានឈ្មោះថា M-Police។យ៉ាងណាមិញ លោក Huang ត្រូវបានប៉ូលិសពិន័យជាទឹកប្រាក់ចំនួនលានដុល្លារតៃវ៉ាន់ (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) និងបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែកបន្ដទៀតផងដែរ៕ហើយកាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ លោកអភិបាលថ្មីនៃទីក្រុងតៃបុិ Hou Yu-ih ក៏បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែរថា៖    សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត