មិនឈរឱបដៃមើល! Rihanna បរិច្ចាគទឹកប្រាក់ រាប់លានដុល្លារ ដើម្បីប្រឆាំងនឹង COVID-19

បរទេស៖ មូល​និធិមួយ ​​ដែល​បង្កើត​ឡើង​ដោយ តារាចម្រៀង​pop ដ៏ល្បី​របស់ ​សហរដ្ឋ​អាមេរិក Rihanna បាន​បរិច្ចាគ​ទឹក​ប្រាក់សរុប​ចំនួន​ ៧.៣លានដុល្លារអាមេរិក​ ដើម្បីជួយ​ដល់​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ វីរុស​COVID-19។ ក្នុងនោះដែរ មូលនិធិClara Lionel គឺ​​ជា​អង្គ​ការ​​មួយ ​ដែល​មិន​រក​ប្រាក់​ចំណេញ ​បាន​បង្កើត​ឡើង​ដោយ Rihanna​ កាល​ពី​​ឆ្នាំ​​២០១២។ គោល​បំណង​គឺ​ ដើម្បី​គាំទ្រ​ និង​ផ្តល់​មូល​និធិ​ដល់ ​កម្មវិធី​អប់រំ ​និង​កម្មវិធី​ឆ្លើយ​តប​នឹងបញ្ហាបន្ទាន់ៗ ​នៅ​ជុំវិញ​ពិភព​លោក​ ហើយតារា​សម្តែង​ស្រីវ័​យ៣២ ​ឆ្នាំ​រូបនេះ​ បាន​ដាក់​ឈ្មោះ​មូល​និធិ​នេះ​ ទៅ​តាម​ឈ្មោះ​​ជីដូន​ជីតា​របស់​នាងគឺ ​Clara ​និង Lionel Braithwaite ។ លើសពីនេះ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​សៅរ៍​មុន អ្នកតំណាង​នៃ​​មូល​និធិ​នេះ ​បាន​លើកឡើង​ថា​ ខ្លួន​នឹង​បរិច្ចាគ​ថវិកា​ ដល់​អង្គការមួយ​ចំនួន ​ដូចជា Direct Relief Feeding America មូលនិធិ​ប្រយុទ្ធ​ប្រឆាំងនឹងវី​រុស​Covid-19 របស់​​អង្គការ ​សុខភាព​ពិភពលោក និងគណៈកម្មាធិការ សង្គ្រោះអន្តរជាតិផង​ដែរ៕
Rihanna
Rihanna
Rihanna
Rihanna