បន្ទាប់ពីស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ ពេលនេះចិនរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៧៨ ករណីបន្ថែម

  • អង្គារ ២៤ មីនា, ២០២០ ១០:១៥
ចិន៖ មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺរាតត្បាតកូរីដ-១៩ នៅក្នុងប្រទេសចិនដីគោកហាក់មានសភាពចុះថមថយគួរឲ្យកត់សម្គាល់ ដែលប្រទេសនេះកាលពីមុនធ្លាប់តែមានការរាយការណ៍ពីចំនួនឆ្លងថ្មីរាប់រយករណីក្នុងមួយថ្ងៃ។ យ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះប្រទេសចិនបានរកឃើញអ្នកឆ្លងវីរុសថ្មីជាច្រើនករណីបន្ថែមទៀត។
ពលរដ្ឋចិន
តួយ៉ាងកាលពីថ្ងៃទី ២៣ ខែ មីនា ម្សិលមិញនេះ គណៈកម្មការសុខភាពជាតិបាននិយាយថា ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីចំនួន ៧៨ ករណីបន្ថែម ដែលចំនួននេះ គឺជាការកើនឡើងទ្វេដងពីមួយថ្ងៃមុន។ ហើយក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៨ ករណីនេះ មានអ្នកដំណើរមកពីបរទេស និងប្រជាជនក្នុងស្រុក។ ក្នុងនោះមាន ករណីមកពីទីក្រុងវូហាន ខេត្ដហ៊ូបុី ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុស និងករណីផ្សេងៗទៀត បានរាយការណ៍មកពីស្រុកផ្សេងគ្នាចំនួន ក្នុងប្រទេសចិន។
ពលរដ្ឋចិន
គួររម្លឹកថា ប្រទេសចិនជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើងវីរុសប្រភេទថ្មី កូវីដ-១៩ មុនគេ ពោលគឺតាំងពីចុងឆ្នាំ ២០១៩ មកម៉្លេះ ហើយប្រទេសនេះក៏មានករណីឆ្លងច្រើនជាងគេបំផុតផងដែរ។ គិតមកទល់ពេលនេះ ចិនមានករណីឆ្លងវីរុសសរុបចំនួន ៨១,១៧១ ករណី ហើយមនុស្សចំនួន ៣,២៧៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺដែលជាសះស្បើយវិញមានចំនួន ៧៣,១៥៩ នាក់។  នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០៕