ក្លិបណាវិញអ៊ីចេះ! Coutinho បើកភ្លើងខៀវផ្លាស់មក PL តែមិនមែនចូលរួមជាមួយ Liverpool ទេ

  • អង្គារ ២៤ មីនា, ២០២០ ០៩:៥៣
អេស្ប៉ាញ៖ ខ្សែបម្រើស្លាបរបស់ Barcelona កីឡាករ Philippe Coutinho ត្រូវបានរាយការណ៍មកថា បានចាប់អារម្មណ៍ក្នុងការផ្លាស់មកកាន់ Chelsea ខណៈតំណែងលេងរបស់គេនៅក្លិបយក្សអេស្ប៉ាញក្នុងរដូវកាលក្រោយហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់។
កីឡាករ Philippe Coutinho
កីឡាករជម្រើសជាតិប្រេស៊ីលមិនសូវជាមានឱកាសបង្ហាញខ្លួនឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នោះទេ ក្រោយផ្លាស់ពី Liverpool កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃនៃការផ្ទេរ១៤២លានផោន។ ខណៈនៅរដូវកាលនេះ គេកំពុងលេងឲ្យក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករ Philippe Coutinho
នៅក្របខណ្ឌ Bundesliga រដូវកាលនេះ Coutinho រកគ្រាប់បាល់បាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៦លើក ហើយនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ព័ត៌មានជុំវិញនៃការផ្លាស់ត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញរបស់គេបានលេចឭជាបន្តបន្ទាប់។
កីឡាករ Philippe Coutinho
បើតាមការចុះផ្សាយរបស់កាសែត The Mirror ក្រុមរបស់លោក Frank Lamapard ក៏ចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៧ឆ្នាំ Coutinho មកលេងនៅកីឡដ្ឋាន Stamford Bridge ផងដែរ ប៉ុន្តែតោខៀវចង់បានក្នុងកិច្ចសន្យាខ្ចីជើងក្នុងលក្ខខណ្ឌទិញផ្ដាច់ប៉ុណ្ណោះ ខណៈប្រភពខាងលើបានឲ្យដឹងទៀតថា Man UTD ក៏ជាបេក្ខភាពមួយដែលចង់បាន Coutinho។ គួរឲ្យដឹងដែរថា តាំងពីផ្លាស់ទៅទឹកដីនៃប្រទេសអេស្ប៉ាញ Philippe Coutinho រកបានគ្រាប់២១គ្រាប់ ពីការបង្ហាញខ្លួន៧៦ប្រកួត ឲ្យក្លិបអ្នកមានបុណ្យ Barcelona៕
កីឡាករ Philippe Coutinho