ក្ដីសុខណាស់! បុរសម្នាក់ មានប្រពន្ធម្ដង៤ រស់ក្រោមដំបូលតែមួយ មើលថែគ្នាដូចបងប្អូន

បរទេស៖ ពិតណាស់ថា ក្នុងអាពាហ៍ពិពាហ៍ ភាពស្មោះត្រង់រវាង ស្វាមី និងភរិយាគឺជា សម្ព័ន្ធភាពសំខាន់បំផុត ដើម្បីរក្សាអាពាហ៍ពិពាហ៍ ឱ្យមានសុភមង្គល និងយូរអង្វែង។ ប៉ុន្តែ បើមានទំនាក់ទំនង នៅខាងក្រៅ មានអ្នកផ្សេងមកជ្រៀតជ្រែក គឺពិបាកទទួលយកណាស់ នៅពេលដែល ប្ដីមានប្រពន្ធ២ ឬ៣ ក្នុងពេលតែមួយ។យ៉ាងណាមិញ តែនៅតែមាន រឿងចម្លែក នឹកស្មានមិនដល់មួយ ដោយបុរសម្នាក់ រៀបការជាមួយប្រពន្ធ ៤ តំណាលគ្នា ជាពិសេស ប្រពន្ធរបស់លោក ៤នាក់នៅក្រោមដំបូលផ្ទះតែមួយ មើលថែគ្នា ដូចជាបងប្អូនស្រីថែមផងដែរ។ ទៀតសោត ជីវិតក្រោយរៀបការ របស់ពួកគេ មានភាពសុខដុមរមនាណាស់ ខណៈពេលផ្តល់កំណើត ដល់កូន ៗពោរពេញដោយភាពសប្បាយ រីករាយខ្លាំងបំផុត។គួរឲ្យដឹងថា ឈ្មោះរបស់គាត់គឺ Musa Mseleku ជាអ្នកជំនួញអចលនទ្រព្យនៅ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ បុរសរូបនេះ មានប្រពន្ធបួននាក់ក្នុងពេលតែមួយ ជាគ្រួសារធម្មតា ដែលមានប្រពន្ធច្រើន ជាទំនៀមទំលាប់ស្រុកគាត់។ ក្នុងនោះផងដែរ ស្ត្រីទាំង ៤ នាក់នោះ បានផ្តល់ឱ្យគាត់ នូវកូន ១០នាក់ផងដែរ៕​សូមទស្សនារូបខាងក្រោម៖ 
ប្រពន្ធទាំង៤
ប្រពន្ធទី១
ប្រពន្ធទី២
ប្រពន្ធទី៣
ប្រពន្ធទី៤
ក្រុមគ្រួសារទាំងមូល