ខួបកំណើតឆ្នាំនេះ ឡើងកម្សត់! ក្រោយត្រឡប់ពីបរទេស យុគ ចិន្ដា ត្រូវនៅដាច់ដោយឡែក សូម្បីអ្នក Surpriseក៏គ្មាន

ភ្នំពេញ៖ ​ពិធីការនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា ដែលទូរទស្សនិកជនភាគច្រើន បានស្គាល់រួចមកហើយ អំពីកេរ្តិ៍ឈ្មោះរបស់គាត់ តាមរយៈការធ្វើជាពិធីករក្នុងកម្មវិធីល្បីច្រើននាពេលកន្លងមក។ជាមួយគ្នានេះដែរ គេក៏ឧស្សាហ៍ឃើញពិធីការនីសាច់ចាំរូបនេះ ចេញទៅសម្ដែងនៅបរទេសញឹកញាប់ផងដែរ ហើយមួយរយៈចុងក្រោយនេះ អ្នកនាងក៏ទើបតែត្រឡប់មកពីសម្ដែង នៅប្រទេសកាណាដា រយៈពេលមួយខែដោយជោគជ័យ ខណៈពិភពលោកកំពុងចលាចលរឿងមេរោគ Covid-19  ក៏ដោយ។ទន្ទឹមនឹងនេះ បន្ទាប់ពីត្រឡប់ មកពីកាណាដាវិញ គិតមកដល់ថ្ងៃនេះ មានរយៈពេល១អាទិត្យហើយ ដែលអ្នកនាង យុគ ចិន្តា ត្រូវបាននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការចម្លង Covid-19 ទៅកាន់អ្នកនៅជុំវិញខ្លួន។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្ងៃមិ្សលមិញនេះជាថ្ងៃខួបកំណើតរបស់អ្នកនាងផ្ទាល់ ប៉ុន្តែគ្មាននរណាម្នាក់មក Surprise ខួបកំណើតនាងសោះ បានត្រឹមអង្គុយរៀបចំកាច់ផ្កាដោយខ្លួនឯងក្នុងផ្ទះ តាមរយៈវីដេអូ ដែលអ្នកនាងបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកនាងថា៖យ៉ាងណាមិញ គេក៏ឃើញមានការចូលខមិនជូនពរពីមិត្តៗអ្នកសិល្បៈ និងហ្វេនៗជាច្រើន នៅក្នុងថ្ងៃកំណើតរបស់នាង ទោះបីជាមិនបានធ្វើ ឬជួបជុំធំដុំយ៉ាងណាក្តី៕ទស្សនាវីដេអូខាងក្រោម៖
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា