លើកទីមួយ! វណ្ណដា ប៉ះជាមួយ ក្មេងខ្មែរ ចេញបទ«ម្ដាយ» ស្ដាប់ហើយរំជួលចិត្ត(មានវីដេអូ)

ភ្នំពេញ​៖​ ពិតជាចំណីអារម្មណ៍ ដ៏ប្លែកភ្នែកណាស់ ដែលមុននេះបន្តិច តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ មានរូបរាងសង្ហា និងសម្លេងពីរោះ វណ្ណដា បានបញ្ចេញវីដេអូ បទចម្រៀងថ្មីមួយបទ រួមគ្នាជាមួយនឹង ក្រុមតារាចម្រៀដ៏ល្បី ក្មេងខ្មែរ​មានលោក ជា សុជាតិ និង ពន្លឺ។តាមរយៈបទចម្រៀងថ្មី មួយបទនោះដែរ មានចំណងជើងថា «ម្ដាយ» ដែលមានអត្ថន័យយ៉ាងកម្សត់ រៀបរាប់ពីសាច់រឿងពិត រវាងម្ដាយ និងពួកគេ ដែលត្រូវឃ្លាតឆ្ងាយគ្នាបែបនេះ និងជីវិតតស៊ូ រហូតដល់សព្វថ្ងៃ។ អ្វីដែលកាន់តែពិសេស បទនេះដែរ អមដោយសាច់ភ្លេងប្លែក តែស្ដាប់ទៅ កម្សត់ណាស់។ជាងនេះទៅទៀត បទ«ម្ដាយ» ដែលបកស្រាយដោយ កំពូលតារាទាំង៣រូបនេះ ពិតជាកាន់តែមើលទៅ ជក់ចិត្តដិតអារម្មណ៍ ដោយបានដកស្រង់ សកម្មភាពពិតៗ របស់ម្ដាយ លើកយកមកចងក្រងជាMV ថែមទៀតផង ធ្វើឲ្យហ្វេនៗផ្ទះការចាប់អារម្មណ៍ព្រាត ចែករំលែកតគ្នា ពេញបណ្ដាញសង្គម៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ក្មេងខ្មែរ
វណ្ណដា
វណ្ណដា និងក្មេងខ្មែរ
បទថ្មីរវាង វណ្ណដា និងក្មេងខ្មែរ