មិនខ្វល់ឈ្មោះជាមេម៉ាយ! ក្រោយលែងលះ Ploi Ployphan កាន់តែលេងខ្លួន ស៊ិចស៊ីមួយទំហឹង

ថៃ៖ តារាស្រីដ៏ស្រស់ស្អាត ព្រមទាំងជា អ្នកម្ដាយកូនពីរ នាង Ploi Ployphan ដែលជាអតីតភរិយារបស់ តារាប្រុសដ៏មានប្រជាប្រិយភាព លោក Peter Corp បើទោះបីជា អ្នកទាំងពីរ សម្រេចចិត្តលែងលះគ្នាមក តែក៏នៅរក្សាទំនាក់ទំនាក់គ្នាជាមិត្តភក្តិ ព្រមទាំង ដើរតួជាឳពុកម្ដាយ ដ៏ល្អសម្រាប់កូនៗទាំងពីរ របស់ពួកគេផងដែរ។ដោយឡែក បើនិយាយ ពីជីវិតរបស់ តារាស្រី Ploi Ployphan វិញឃើញថា បើទោះបី ក្លាយជាស្រ្តីមេម៉ាយ ក្រោយពេលលែងលះ ស្វាមីក៏ពិតមែន តែមើ់លទៅ ការរស់នៅរបស់នាង ពិតជាមានសេចក្ដីសុខ និងមានសុភមង្គល​ ជាមួយនឹងកូនៗទាំងពីរ របស់នាងខ្លាំងណាស់ ម៉្យាងវិញទៀត ឥឡូវនេះផ្ទាល់ នាងក៏បានផ្ដោតសំខាន់ ទៅលើការងារថ្មី ដែលជាអ្នកបម្រើការ នៅលើយន្តហោះ ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពី ជីវិតដ៏មានក្ដីសុខរបស់នាង កាន់តែខ្លាំងឡើង នៅក្នុងដំណើរកម្សាន្តដ៏រីករាយ ជាមួយនឹងកូនៗទាំងពីរ របស់ខ្លួន។ លើសពីនេះទៅទៀត អ្នកម្ដាយរូបនេះ ក៏បានលេងខ្លួនមួយទំហឹងជាមួយនឹងឈុត ប៊ីគីនីដ៏ស៊ិចស៊ី បង្អួតរូបសម្រស់ដ៏ស្រស់ស្អាត ដែលអាចធ្វើឲ្យក្រមុំៗ ជាច្រើនសុំខ្មាស ហើយក៏ជារូបភាពដ៏អស្ចារ្យ សម្រាប់អ្នកគាំទ្រជាច្រើន ដែលបានឃើញហើយ ពិតជាកោតសរសើរ ចំពោះសម្រស់របស់ អ្នកម្ដាយរូបនេះ ផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Ployphan
Ployphan
Ployphan
Ployphan និង អតីតស្វាមីព្រមទាំងកូនៗទាំងពីរ
Ployphan បញ្ចេញសាច់ក្នុងឈុតប៊ីគីនី
Ployphan បញ្ចេញសាច់ក្នុងឈុតប៊ីគីនី ព្រមទាំងកូនៗទាំងពីរ
Ployphan បញ្ចេញសាច់ក្នុងឈុតប៊ីគីនី ព្រមទាំងកូនៗទាំងពីរ