Ferdinand ថា Man UTD អត់ត្រូវការ កីឡាករឆ្នើមរបស់ Barca ម្នាក់នេះទេ

  • អង្គារ ២៤ មីនា, ២០២០ ១២:៥០
អង់គ្លេស៖ ខ្សែបម្រើឆ្នើមក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Philippe Coutinho មួយរយៈចុងក្រោយ មានជាប់ពាក់ព័ន្ធទៅនឹងកាផ្លាស់មកកាន់ក្លិបបិសាចក្រហម Manchester United។ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមខាងលើ វីរបុរសក្លិប Man UTD លោក Rio Ferdinand បាននិយាយថា ក្រុមលោក Ole Gunnar Solskjaer មិនត្រូវការ Coutinho នោះទេ។
កីឡាករPhilippe Coutinho
ខ្សែបម្រើសញ្ជាតិប្រេស៊ីល ត្រូវបានគេរាយការណ៍ថា អាចនឹងត្រឡប់មកលេងនៅ Premier League វិញ បន្ទាប់ពីមិនសូវជោគជ័យជាមួយនឹង Barcelona។Coutinho វ័យ២៧ឆ្នាំ បានផ្លាស់ពីក្រុម Liverpool ទៅចូលរួមជាមួយនឹងក្រុមយក្សនៅតំបន់កាតាឡាន់កាលពីឆ្នាំ ២០១៨ ប៉ុន្តែដោយសារទម្រង់លេងរបស់គេ ហាក់មិនស៊ីចង្វាក់ជាមួយនឹងក្រុម Barca គេត្រូវបានក្លិបដាក់ឲ្យក្រុម Bayern Munich ខ្ចីជើងក្នុងរដូវកាលនេះ។
កីឡាករ Philippe Coutinho
យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ​Barcelona មានគម្រោងចង់បញ្ចេញ Coutinho នៅពេល គេបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយ Bayern ពោលគឺនៅរដូវក្ដៅខាងមុខ។ យ៉ាងណាមិញ លោក Ferdinand ជឿជាក់ថា វត្តមានរបស់ខ្សែបម្រើ Bruno Fernandes គឺគ្រប់គ្រាន់ហើយ សម្រាប់​ Man UTD ដូច្នេះក្រុមបិសាចក្រហម មិនបាច់ចូលប្រជែងយកកីឡាករសញ្ជាតិប្រស៊ីល ជាមួយក្រុមផ្សេងនោះទេ។អតីតខ្សែការពាររបស់​ Man UTD រូបនេះ បាននិយាយយ៉ាងដូច្នេះថា៖
លោក Rio Ferdinand
Ferdinand បានបន្ថែមទៀតថា៖