បានមែនដឹងតែកប់ហើយ! ស្ងាត់ៗ Mourinho ត្រៀមជះលុយ ទិញយកកីឡាករកំពុងឡើងកូដមួយរូប

  • អង្គារ ២៤ មីនា, ២០២០ ១០:៤៩
អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា កំពុងតែសម្លឹងមើលក្នុងការនាំយកខ្សែការពារស្លាបឆ្វេងកំពុងឡើងជើងរបស់ Benfica កីឡាករ Alex Grimaldo។
កីឡាករ Alex Grimaldo
កីឡាករវ័យ២៤ឆ្នាំ Grimaldo ធ្វើបានយ៉ាងល្អឲ្យ Benfica នៅលីគកំពូលព័រទុយហ្គាល់ក្នុងរដូវកាលនេះ ដោយចូលលេងបាន២៤ប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច (Assist) ចំនួន៦លើក។ ទម្រង់លេងរបស់ខ្សែការពារឆ្វេងរូបនេះ ក៏បានទាក់ចិត្តរបស់ក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona ផងដែរ។
កីឡាករ Alex Grimaldo
យ៉ាងណាមិញ បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ Spurs ជាអ្នកមានភាគរយខ្ពស់ជាងបណ្ដាក្លិបដទៃ ដោយបានទាក់ទងទៅកាន់សាមីកីឡាករផ្ទាល់រួចហើយ។ អ្នកចាត់ការទូទៅលោក Jose Mourinho ហាក់មិនពេញចិត្តនឹងកីឡាករដែលក្រុមមានបច្ចុប្បន្ននោះទេ ហើយបានស្នើឲ្យក្រុមប្រឹក្សាភិបាលទាំងអស់របស់ក្លិបគិតគូរក្នុងការនាំខ្សែការពារមកពង្រឹងក្រុមថែមទៀត។ គួរឲ្យដឹងដែរថា កិច្ចសន្យារវាង Benfica និងកីឡាករ Alex Grimaldo មានសុពលភាពដល់ឆ្នាំ២០២៣ ខណៈតម្លៃខ្លួននៃការទិញផ្ដាច់កុងត្រារបស់គេគឺ ៣៥លានអឺរ៉ូ៕
កីឡាករ Alex Grimaldo