សោកស្ដាយណាស់! ប្រធានផ្នែកវេជ្ជសាស្រ្តរបស់​ប្រទេស​អ៊ីតាលីបានស្លាប់ដោយសារវីរុស Covid-១៩

  • អង្គារ ២៤ មីនា, ២០២០ ១៣:១១
អ៊ីតាលី៖ សមាគមន៍វេជ្ជសាស្ត្ររបស់ប្រទេសអ៊ីតាលីកំពុងកាន់ទុក្ខចំពោះមរណភាពរបស់ប្រធានសមាគមន៍វេជ្ជសាស្ត្រនៅតំបន់ Varese ភាគខាងជើងនៃប្រទេសអ៊ីតាលី។ ទីភ្នាក់ងារបានរាយការណ៍ថា លោក Roberto Stella ប្រធានផ្នែកវេជ្ជសាស្រ្ត Guild of Varese បានទទួលមរណភាពកាលពីថ្មីៗនេះ នៅ Como ជាកន្លែងដែលបុរសអាយុ ៦៧ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺផ្លូវដង្ហើម។ នៅក្នុងសេចក្តីថ្លែងការណ៍សហព័ន្ធជាតិគ្រូពេទ្យ និងអ្នកអនុវត្តទូទៅរបស់ប្រទេសអ៊ីតាលីបានចូលរួមមរណទុក្ខ ចំពោះការស្លាប់របស់លោក Stella ដែលបង្ហាញពីការចូលរួមចំណែករបស់គាត់នៅថ្នាក់ជាតិ។ ពួកគេបានបន្ថែមទៀតថាពួកគេសង្ឃឹមថារដ្ឋាភិបាលនឹងកត់សម្គាល់ពីគ្រោះថ្នាក់ដែលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាអ៊ីតាលីកំពុងប្រឈមមុខ។ លោក Silvestro Scotti អគ្គលេខាធិការសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃពុធថា“ គាត់គឺជាគំរូនៃសមត្ថភាពនិងការខិតខំរបស់គ្រួសារវេជ្ជបណ្ឌិត” ។ “ការទទួលមរណភាពរបស់គាត់បានបង្ហាញឲ្យឃើញពីភាពពីភាពធ្វេសប្រហែសមិត្តរួមការងារទាំងអស់របស់លោក ដែលនៅតែមិនមានបំពាក់នូវសម្ភារការពារដែលចាំបាច់។” លោក Stella គឺជាអ្នកអនុវត្តទូទៅដែលទទួលបានការគោរពខ្ពស់ទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។ សូមទស្សនារូបភាពខាងក្រោម៖