ក្រោយលែងគ្នាជាមួយ Miley Cyrus ពេលនេះ Liam Hemsworth បណ្ដើរស្រីក្មេង ទៅថើបគ្នាលើឆ្នេរសមុទ្រ ធ្វើមិនដឹង

បរទេស៖ ក្រោយ​ពីបរាជ័យក្នុង​ ជីវិត​អាពាហ៍​ពិពាហ៍ ​ជា​មួយ​នឹង​ Miley Cyrus មួយ​រយៈរួច​មក ពេល​​នេះ Liam Hemsworth ក៏​​បាន​បើក​បេះ​ដូងសារ​ជា​ថ្មី ​ព្រម​​​បង្ហាញ​មុខ​មិត្ត​ស្រីថ្មី ហើយទៅ​សាង​ភាព​ផ្អែម​ល្ហែម​ នៅលើ​ទឹក​ដីនៃ​​ប្រទេស​អូស្ត្រាលី យ៉ាង​រីករាយ​។ កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គេ​ប្រទះ​ឃើញ Liam Hemsworth ហើយក្រុម​គ្រួសារ​ ព្រមទាំង មិត្ត​ស្រី​ថ្មី​ដែល​មាន ​ឈ្មោះ​ថា​ Gabriella Brooks បានទៅ​ចំណាយ​ពេល​វិស្សមកាល ​របស់​ពួកគេ ​នៅ​ក្នុង​ប្រទេសអូស្តា្រលី។ យោង​តាម​ កា​រចុះ​ផ្សាយរបស់​ The Daily Mail បាន​ឲ្យ​ដឹង​ថា​ ពួកគេ​ទាំង​ពីរ ​បាន​ទៅ​កម្សាន្ត​នៅ​កោះ​Phillip ដែលស្ថិត ​នៅ​ក្នុង​ទី​ក្រុង Melbourne នៃ​ប្រទេសអូស្ត្រាលី។ លើសពីនេះ ពួកគេ​ទាំង​ពីរ​ ថែម​ទាំង​បាន​​​​ថើប​គ្នា ​លើ​ទឹក​រលក​កណ្តាល​សមុទ្រ​យ៉ាង​ផ្អែម​ល្អែម នៅ​ពេល​ដែល​កំពុង​តែ ​ជិះ​ស្គី​លើ​ទឹក ​នោះទៀត​ផង​​។​ តាម​ប្រភព​ដែល​ ប្រាប់​ដល់សារព័ត៌មាន Us Weekly បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល Liam Hemsworth ជ្រើស​រើស​យក Gabriella Brooks ​​​គឺ​មក​ពី​នាង​ ជា​មនុស្ស​ស្រី​ម្នាក់​ដែល​បាន ​ដើរចូលមក​ក្នុង​ជីវិត​របស់​គេ​ ចាំលើក​ទឹក​ចិត្ត​ ចាំ​ផ្តល់​កម្លាំង​ចិត្ត បន្ទាប់​ពី​ Liam បាន​បែក​បាក់​ជា​មួយ​​ Miley Cyrus កាល​កន្លងទៅ​ ហើយ​ពេល​នេះ ​ពួកគេ​ទាំង​ពីរ​ក៏ ​កំពុង​តែ ​មាន​ភាព​រីករាយជា​មួយ ​គ្នាខ្លាំង​ផងដែរ៕
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី
Liam Hemsworth និង​មិត្តស្រី