ជើងចាស់ក្លឹបបិសាចក្រហម ទម្លាយពាក្យក្នុងចិត្តជុំវិញ​ការប្រៀបធៀបគ្នារវាង Hazard និង Salah

  • អង្គារ ២៤ មីនា, ២០២០ ១៣:៣២
Hazard និង Salah ត្រូវបានបណ្តាអ្នកគាំទ្រតាមបណ្តាញសង្គមលើកយកមកធ្វើការប្រៀបធៀបនៅលើបណ្តាញសង្គម Instagram ដែលធ្វើឲ្យជើងចាស់របស់ក្លឹបបិសាចក្រហម Man Utd លោក Rio Ferdinand បានចេញមុខបកស្រាយលើប្រធានបទនេះលើ IG របស់លោកផ្ទាល់។
Salah និង Hazard
ប្រធានបទលើ IG បានចោទជាសំណួរថា៖ "តើអ្នកណាល្អជាង? Hazard ឬ Salah ?" ជាប្រធានបទមួយដែលចម្លើយរបស់អតីតកីឡាករ Man Utd រូបនេះអាចនឹងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។ លោក Rio Ferdinand បានបញ្ចេញមតិបែបនេះថា៖ "Hazard អាចរ៉ាប់រងបានគ្រប់គ្នា ១ទល់នឹង១ ខ្ញុំពិតជាចូលចិត្តគាត់ណាស់ ប៉ុន្តែនៅពេលនេះ Salah គឺល្អជាង"។
Salah
កាលពីរដូវកាលមុន Hazard បានធ្វើព្យុះភ្លៀងខ្លាំងនៅ Premier League ប៉ុន្តែនៅរដូវកាលនេះ Hazard ហាក់មិនសូវមានសំណាងឡើយក្នុងក្លឹបថ្មីរបស់គេ Real Marid។ អតីតខ្សែការពារ Man Utd រូបនេះបានបន្តទៀតថា៖ "គាត់ (Hazard) គឺជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់ បើ១ស្មើគាត់អាចញាក់ដាច់បានគ្រប់គ្នា គាត់គឺជាកីឡាករល្អមួយរូប តែភាពល្អនេះមិនបន្តនៅជាមួយគាត់ទៀតទេ បន្ទាប់ពីគាត់ផ្លាស់ទៅលេងនៅ Real Madrid"។
Hazard
គួររំលឹកផងដែរថា Hazard តាំងពីផ្ទេរទៅលេងនៅ Real Madrid កីឡាកររូបនេះហាក់មិនមានសំណាងឡើយ ចំណែកការបង្ហាញទម្រង់លេងវិញក៏មិនបានល្អដូចកាលជាកីឡាករ Chelsea ឡើយ ខណៈពេលនេះកំពុងសម្រាកព្យាលបាលរបួស ក ជើង ដែលបានរងរបួសតាំងពីដើមខែ៣មកម្ល៉េះ៕
លោក Rio Ferdinand
Hazard
Hazard និង​ Salah
Hazard
Hazard កាលនៅ Chelsea