កុងត្រាខ្លីពេក កីឡាករ Chelsea ម្នាក់នេះ សម្រេចបដិសេធ​កុងត្រា​ជាមួយក្លឹប

  • អង្គារ ២៤ មីនា, ២០២០ ១៣:២២
យោងតាមប្រភពពី Calciomercato បានឲ្យដឹងថា កីឡាករវ័យ៣៣ឆ្នាំ Oliver Giroud បានធ្វើការបដិសេធក្នុងការបន្តកុងត្រាជាមួយ Chelsea ខណៈដែលកុងត្រាដែលខាងក្លឹបផ្តល់ឲ្យនោះគឺអាចត្រឹមរយៈពេល​តែ១ឆ្នាំ​ប៉ុណ្ណោះ។
Giroud
ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករតំបន់ប្រយុទ្ធរូបនេះ ចង់បានកុងត្រារយៈពេលវែងមួយ ត្រឹមរយៈពេល២ឆ្នាំ​ជាមួយក្លឹប បើសិនជាមិនអាចតាមអ្វីដែលខ្លួនចង់បាននោះទេ ក្លឹប Inter Milan អាចជា​ទ្រនំថ្មីរបស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ ខណៈ Inter អាចនឹងផ្តល់ជូននៅកុងត្រាវែងសមរម្យមួយដល់កីឡាករ។ក្លឹបទាំង២ Chelsea និង Inter ក៏ធ្លាប់ធ្វើការចរចាទិញលក់លើកីឡាកររូបនេះម្តងរួចហើយ​ផងដែរ​ កាលពី​រដូវកាលដោះដូរកីឡាករខែមករា ប៉ុន្តែចុងបញ្ចប់ការចរចារវាងក្លឹបទាំង២នេះមិនបានសម្រេចទេ ។
Giroud
ខណៈដែលប្រធានក្លឹប Chelsea លោក Tammy Abraham និងប្រធានក្លឹប Inter លោក Michy Batshuayi បានដាក់ Giroud នៅក្នុងការចរចារួចហើយនោះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះហាក់មិនសូវបានបង្ហាញខ្លួនឲ្យ Chelsea ឡើយ ដោយបានលេងត្រឹម១៣ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត និងរកបានគ្រាប់បាល់៣គ្រាប់​សម្រាប់​រដូវកាលនេះ៕
Giroud
Giroud
Giroud
Giroud និង មិត្តរួមក្រុម