ប្រទេសមីយ៉ាន់ម៉ា ទើបរកឃើញករណីឆ្លងវីរុសកូវីដ-១៩ដំបូង ចំនួន ២ ករណី

  • អង្គារ ២៤ មីនា, ២០២០ ១៣:២០
មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ-១៩ ដំបូងរបស់ខ្លួនចំនួន ករណីកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ម្សិលមិញនេះ ក្រោយការសង្ស័យជាច្រើនសប្ដាហ៍។ នេះបើយោងទៅតាមសារព័ត៌មានអន្ដរជាតិ The Straits Times។ករណីដំបូងទាំងពីរនេះ ត្រូវបានរកឃើញនៅពេលធ្វើតេស្ដលើមនុស្សចំនួន ២១៤ នាក់កាលពីល្ងាចម្សិលមិញនេះ។ ហើយអ្នកទាំងពីរនេះដែរ គឺជាបុរសជនជាតិមីយ៉ាន់ម៉ា ​​​ដែលទើបត្រលប់មកពីបរទេសដូចគ្នា។ បុរសទីមួយមានអាយុ ៣៦ ឆ្នាំបានត្រលប់មកពីសហរដ្ឋអាមេរិក និងបុរសម្នាក់ទៀតអាយុ ២៦ ឆ្នាំបានត្រលប់មកពីប្រទេសអង់គ្លេស។ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបាននិយាយថា៖ គួរឲ្យដឹងដែរថា មីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរទៀតរួមមាន ប៊្រុយណេ និងឡាវ ដែលអាចរក្សាតួលេខករណីឆ្លងសូន្យបានយូរជាងគេ ក្នុងចំណោមប្រទេសដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ចាប់តាំងពី​មេរោគ​នេះ​រក​ឃើញ​ដំបូងបង្អស់​នៅ​ខេ​ត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​ កាលពី​ចុងឆ្នាំ២០១៩​៕សូមទស្សនារូបភាពខាងក្រោម៖
ពលរដ្ឋមីយ៉ាន់ម៉ា
ពលរដ្ឋមីយ៉ាន់ម៉ា ទិញអីវ៉ាន់នៅផ្សរទំនើប
ពលរដ្ឋមីយ៉ាន់ម៉ា