សំណាងអ្វីម៉្លេះទេ! ខ្លាចប្រពន្ធហត់ ស្វាមី Sririta ចូលចង្ក្រានធ្វើម្ហូប យ៉ាងពិសេស(មានវីដេអូ)

ថៃ៖ បន្ទាប់ពី ក្លាយជាប្ដី ប្រពន្ធនឹងគ្នា មិនបានយូរប៉ុន្មាន ក៏បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែច្រណែន ចំពោះតារាស្រី នាង Sririta Jensen និង​ស្វាមី ដែលកាន់តែមានភាពផ្អែមល្ហែម ខ្លាំងជាងមុនទៅទៀត ជាពិសេស នាងថែមទាំងត្រូវបានស្វាមី ថ្នាក់ថ្នម និងយកចិត្តទុកដាក់ យ៉ាងខ្លាំងផងដែរ។ ដោយកាលពីពេលថ្មីៗនេះ Sririta បានបង្ហោះរូបភាព ព្រមទាំងវីដេអូ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន ពិតជាភាពរំភើបជំនួស ព្រោះនៅក្នុងនោះដែរ ស្វាមីរបស់នាង បានបញ្ចេញថ្វីដៃ ធ្វើម្ហូបយ៉ាងពិសេស ឱ្យនាងញ៉ាំ ដោយនាងមិនចាំបាច់ហត់នឿយនឹង ធ្វើម្ហូបញ៉ាំដោយ ខ្លួនឯងទៀតផង។ ក្រោយពីបានឃើញបែបនេះហើយ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា Sririta គឺជាមនុស្សស្រី ដែលមានសំណាងយ៉ាងខ្លាំង ព្រោះនាង មិនត្រឹមតែបានស្វាមីល្អ មកជាគូអនាគតនោះទេ ប៉ុន្តែស្វាមី របស់នាងថែមទាំង ចេះយកចិត្តទុកដាក់ និងចេះថ្នាក់ថ្នមប្រពន្ធ ឲ្យមានសុភមង្គលផងដែរ៕ចង់ជ្រាបច្បាស់​​ សូមទស្សនារូបភាពខាងក្រោម៖
Sririta
Sririta
Sririta និង ស្វាមី
Sririta និង ស្វាមី
ម្ហូបដែលស្វាមីរបស់ Sririta បានធ្វើឲ្យ
រូបភាពដែល ស្វាមីរបស់ Sririta ធ្វើម្ហូបឲ្យនាងញ៉ាំ