​ថៃ​រកឃើញអ្នកឆ្លងជំងឺកូវីត-១៩ថ្មី ចំនួន ១០៦ នាក់​ និងអ្នក​ស្លាប់​ចំនួន​ ៣ នាក់បន្ថែមទៀត

  • អង្គារ ២៤ មីនា, ២០២០ ១៣:៣៣
បាងកក៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងជំងឺកូវីត-១៩ថ្មីចំនួន ចំនួន ១០៦ នាក់ និង​អ្នកស្លាប់ ៣ នាក់បន្ថែមទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃ​អង្គារ ទី ២៤ ខែ មីនា ឆ្នាំ២០២០។
អ្នកបោសសំអាតម្នាក់ពាក់ម៉ាស់ការពារ​ជំងឺកូវីត-១៩ នៅស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុងបាងកកប្រទេសថៃ ថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០
លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានថ្លែងថា៖
អ្នកដំណើររង់ចាំឡើងជិះរថយន្ត ចាកចេញពី​ទីក្រុងទៅកាន់ខេត្តកំណើតរបស់ពួកគេ ដោយ​បារម្ភជុំវិញការឆ្លងរាលដាលនៃជំងឺកូវីត-១៩
គួរ​​​ជម្រាបផងដែរថា ​បើគិតមកត្រឹមថ្ងៃនេះ ប្រទេសថៃ​​មានអ្នកឆ្លងជំងឺកូវីត-១៩ សរុប ៨២៧ នាក់ ​ហើយក្នុងចំណោមនោះមានអ្នកជំងឺ ៥៧ នាក់បានទទួលការព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៧៦៦ នាក់ផ្សេងទៀត គឺ​​កំពុងទទួលការព្យាបាល​នៅឯមន្ទីរពេទ្យនៅឡើយ​៕
បុគ្គលិកសុខាភិបាលកំពុង​ពិនិត្យសីតុណ្ហភាព​អ្នកដំណើរម្នាក់នៅឯស្ថានីយរថភ្លើង Hua Lamphong​ ក្នុងទីក្រុងបាងកក ប្រទេសថៃ