រំជួលចិត្ត! ឪពុកស្រក់ទឹកភ្នែក នៅពេលជួបកូនប្រុស តែមិនអាចឱប បន្ទាប់ពីទៅព្យាបាលអ្នកជំងឺកូវីដ-១៩អស់រយៈពេល៥៥ថ្ងៃជាប់គ្នា (មានវីដេអូ)

ចិន៖ ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Hou Siyuan វ័យ៣២ឆ្នាំ បានវិលត្រលប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពី​ទៅព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងទីក្រុងវូហាន អស់​រយៈពេល៥៥ថ្ងៃជាប់គ្នា។យោងតាមវីដេអូឃ្លីបមួយបង្ហាញឲ្យឃើញថា លោកវេជ្ជបណ្ឌិត Hou បានឈរគ្រវីដៃ និងសម្រក់ទឹកភ្នែក ដោយរំភើបចិត្តជាខ្លាំង ដែលបានជួបកូនប្រុសវ័យ៥ឆ្នាំជាទីស្រលាញ់របស់គាត់។ កូនប្រុសបានព្យាយាមរត់ទៅរកគាត់ ដោយភាពនឹករលឹក និងចង់ឱប តែមិនអាចឱបបានឡើយ ក៏ព្រោះតែគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក​រយៈពេល១៤ថ្ងៃជាមុនសិន។ប្រភពបានឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Hou រួមទាំង វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន១៣៦នាក់ទៀត គឺជាក្រុមគ្រូពេទ្យដំបូងគេបង្អស់មកពីខេត្ត Lianing ដែលត្រូវបានគេបញ្ជូនទៅព្យាបាលអ្នកជំងឺក្នុងទីក្រុងវូហានតាំងពីចុងខែមករាមកម៉្លេះ។ជុំវិញវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញអុីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
លោកវេជ្ជបណ្ឌិត Hou