តម្លៃខ្ពស់កប់ពពក! មកមើលមុខកីឡាករវ័យក្មេងលំដាប់ A ដែលមានតម្លៃខ្លួនថ្លៃៗជាងគេ

  • អង្គារ ២៤ មីនា, ២០២០ ១៣:៣៩
បរទេស៖ Borussia Dortmund និង Real Madrid គឺជាក្លិបដែលជំនាញខាងនាំចូល និងផលិតយុវជនក្មេងៗដែលមានសមត្ថភាព។ ជាក់ស្ដែង ក្លិបយក្សរបស់អាល្លឺម៉ង់ និងក្លិបយក្សរបស់អេស្ប៉ាញកំពុងតែឈរនៅលើគេ ដែលមានកីឡាករវ័យក្មេងតម្លៃខ្លួនខ្ពស់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ បើតាមការសិក្សារបស់ CIES កីឡាករយុវជនដែលកើតក្រោយឆ្នាំ២០០០ ហើយមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងពេលបច្ចុប្បន្នគឺ Jadon Sancho របស់ក្លិប Borussia Dortmund ដែលមានតម្លៃខ្លួនរហូតដល់ទៅ ១៩៨.៥លានអឺរ៉ូ។
កីឡាករJadon Sancho
ជាមួយគ្នានេះ កីឡាកររបស់ Dortmund ម្នាក់ទៀតគឺ Erling Haaland ឈរនៅលេខ២ (១០១លានអឺរ៉ូ) ហើយកីឡាកររបស់ Real Madrid ២រូបគឺ Rodrygo Goes ឈរនៅលេខ៣ (៨៨.៩លានអឺរ៉ូ) និង Vinicius Junior ឈរនៅលេខ៤ (៧៣.៩លានអឺរ៉ូ)៕
កីឡាករវ័យក្មេងទាំង២០រូប ដែលមានតម្លៃខ្លួនថ្លៃជាងគេបច្ចុប្បន្ន