ឃើញល្អមិនបាន! ស្ងាត់ៗ Juventus លួចទាក់ទងទៅ Real Madrid ចរចាយកកីឡាករកំពុងឡើងជើងម្នាក់

  • អង្គារ ២៤ មីនា, ២០២០ ១៤:២៣
អ៊ីតាលី៖ បើងយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus បានទាក់ទងទៅកាន់ក្លិប Real Madrid ក៏ដូចជាកីឡាករ Achraf Hakimi រួចរាល់ហើយ ជុំវិញការចរចាផ្ទេរយកខ្សែការពារសញ្ជាតិម៉ារ៉ុកមកកាន់ទឹកដី Turin នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។
កីឡាករAchraf Hakimi
កីឡាករវ័យ២១ឆ្នាំ ត្រូវបាន Real Madrid បញ្ចេញឲ្យក្រុម Borussia Dortmund ខ្ចីជើងកាលពីឆ្នាំ ២០១៨ កន្លងទៅ។ ចាប់តាំងពីគេផ្លាស់ទៅចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជាក់ស្ដែងក្នុងរដូវកាលនេះ ក្នុងនាមជាខ្សែការពារស្លាប គេរកបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានរហូតដល់ទៅ១០ដង ក្នុងចំណោមការបង្ហាញខ្លួន៣៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ឲ្យក្រុមជើងខ្លាំងនៅ​ Bundesliga។
កីឡាករ Achraf Hakimi
យ៉ាងណាមិញ កិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយនឹង Dortmund នឹងផុតកំណត់នៅខែមិថុនាខាងមុខ ប៉ុន្តែមិនទាន់ប្រាកដថា Real Madrid នឹងសល់កៅអីទំនេរសម្រាប់គេ ឬ នឹងត្រូវលក់គេចេញនោះទេ។ដោយឡែកបើយោងតាមការចុះផ្សាយរបស់កាសែត Calciomercato ក្លិបយក្សអ៊ីតាលី Juventus មានបំណងចង់បាន Hakimi បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Bayern ខណៈក្លិបដែលមូលដ្ឋាននៅទីក្រុង Turin បានទាក់ទងទៅកាន់ក្លិប Real Madrid ដែលជាអាណាព្យាបាលរបស់ជម្រើសជាតិម៉ារ៉ុករួចរាល់ហើយ។ ជាមួយគ្នានេះ ពួកគេក៏បានទាក់ទងទៅកាន់តំណាងរបស់ Hakimi ផងដែរ។
កីឡាករ Achraf Hakimi
គួរឲ្យដឹងដែរថា រយៈពេល២ឆ្នាំ នៅ Dortmund ខ្សែការពារស្លាបស្ដាំ Hakimi ចូលលេងសរុបបាន៦៥ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន១០គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកជួយក្រុម លើកពាន German Super Cup រដូវកាល២០១៩/២០ ថែមទៀតផង៕