ហ្វីលីពីន​រកឃើញ​ឆ្លង​ជំងឺកូវីត-១៩ថ្មីចំនួន ៣៩ ​នាក់បន្ថែមទៀត

  • អង្គារ ២៤ មីនា, ២០២០ ១៤:៣១
ម៉ានីល៖ ក្រសួងសុខាភិបាលហ្វីលីពីន​បានប្រកាសនៅថ្ងៃអង្គារ​ថា ​ប្រទេសហ្វីលីពីនទើបរកឃើញអ្នកឆ្លងជំងឺកូវីត-១៩ថ្មីចំនួន ៣៩ ​នាក់ ដែល​ធ្វើឱ្យតួលេខអ្នក​ឆ្លង​សរុបឡើងដល់ ៥០១ នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ។
របាំង​រារាំងផ្លូវ​ ដើម្បីការពារសង្កាត់ពីការរីករាលដាលនៃជំងឺ​កូវីត-១៩ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន​
លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានថា៖
អ្នកថ្មើរជើងពាក់ម៉ាសការពារ​កូវីត-១៩ ​នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន
គួររម្លឹកផងដែរថា ជំងឺកូវីត-១៩ ​ត្រូវបានគេរកឃើញដំបូងគេ នៅក្នុងទីក្រុងវូហានខេត្តហ៊ូប៉ី​ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក ជំងឺនេះ​បានឆ្លងរាលដាល​ដល់ជាង ១៩០ ប្រទេស​នៅទូទាំងពិភពលោក​ ដោយក្នុងនោះ មានមនុស្ស​ប្រមាណ ៣៨២,០៣១ នាក់បានឆ្លងជំងឺនេះ ខណៈ​មនុស្ស​​ប្រមាណ ១៦,៥៦៥ ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត៕
បុគ្គលិកសុខាភិបាលម្នាក់កំពុងវាស់កំដៅអ្នកដំណើរ