មិនដឹងយ៉ាងម៉េចហើយទេ! Song Joong Ki ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក ក្រោយត្រលប់ពីបរទេសវិញ

កូរ៉េខាងត្បូង៖​ យោងតាមគេហទំព័រសារព័ត៌មានកូរ៉េ បានចេញផ្សាយថា តារាសម្ដែង Song Joong Ki បានវិលត្រឡប់មកប្រទេសកូឡុំប៊ីវិញហើយ តាមជើងហោះហើរឯកជនមួយ ហើយលោកនឹងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ ថ្ងៃ មុននឹងចេញទៅក្រៅ ជួបមនុស្សម្នា។រូបថតដែលគេប្រម៉ាញ់បាន នៅឯអាកាសយានដ្ឋាន​ បានបង្ហាញថា តារាប្រុសរូបនេះបានពាក់ម៉ាស់ និងរក្សាចម្ងាយសុវត្ថិភាពពីអ្នកដែលនៅជុំវិញខ្លួនលោក ដោយប្រុងប្រយ័ត្ន។ ក្នុងនោះដែរ ភ្នាក់ងារគ្រប់គ្រង Song Joong Ki បានបញ្ជាក់ថា លោកមានសុខភាពល្អជាធម្មតាទេ ហើយលោកនឹងស្នាក់នៅក្នុងផ្ទះសម្រាក រយៈពេល ២សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងរយៈពេលនៅដាច់ដោយឡែកនោះ Song Joong Ki ក៏នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បំផុត ពីខាងគ្រូពេទ្យជំនាញផងដែរ៕ទស្សនារូបភាពខាងក្រោម ៖
song joong ki
song joong ki
song joong ki និងអ្នកគាំទ្រ
song joong ki