កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៧៦ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនលើស ៩ ពាន់នាក់

  • អង្គារ ២៤ មីនា, ២០២០ ១៤:៥៩
សេអ៊ូល៖ កូរ៉េខាងត្បូង ជាប្រទេសរងគ្រោះខ្លាំងដោយសារជំងឺរលាកផ្លូវដង្ហើម ឬ កូវីដ-១៩ ខ្លាំងជាងគេលំដាប់ទីពីរក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិន។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រទេសនេះហាក់មានការទប់ស្កាត់ការរីករាលដាលនៃវីរុស ក៏ដូចជា​បង្កើន​ការ​ប្រុងប្រយ័ត្ន​បានល្អប្រសើរ បើធៀបនឹងប្រទេសដទៃនៅប៉ែកអឺរ៉ុប។យ៉ាងណាមិញ នៅថ្ងៃ អង្គារ ទី ២៤ ខែ មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (KCDC) របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីចំនួន ៧៦ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនាពេលបច្ចុប្បន្នកើនដល់ ៩,០៣៧ ករណី ខណៈចំនួនអ្នកស្លាប់ច្រើនជាង ១២០ នាក់។គួរឲ្យដឹងដែរថា ក្នុងរយៈពេល ១៣ ថ្ងៃជាប់គ្នា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញចំនួនតួលេខនៃអ្នកឆ្លងវីរុសថ្មីប្រហែល ១០០ នាក់ ឬ តិចជាងនេះក្នុងមួយថ្ងៃ។ ហើយកាលពីថ្ងៃចន្ទ ប្រទេសនេះ ក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួនតិចបំផុតរបស់ខ្លួន ចាប់តាំងពីចំនួន ៩០៩ ករណីដែលបានកត់ត្រាកាលពីថ្ងៃទី ២៩ ខែ កុម្ភៈ កន្លងទៅ៕សូមទស្សនារូបភាពខាងក្រោម៖
ក្រុមគ្រូពេទ្យនៅកូរ៉េខាងត្បូង
ពលរដ្ឋកូរ៉េខាងត្បូង
ពលរដ្ឋកូរ៉េខាងត្បូង
ពលរដ្ឋកូរ៉េខាងត្បូង
ពលរដ្ឋកូរ៉េខាងត្បូង
ស្ថាយនីយរថភ្លើងនៅកូរ៉េខាងត្បូង