ប្លែកម៉្យាងដែរ! Janie និងស្វាមី យកកូនស្រី លើកធ្វើជាឧបករណ៍ ជំនួយការហាត់ប្រាណ (មានវីដេអូ)

ថៃ៖ អាចនិយាយបានថា គឺជាគូស្វាមី ភរិយាដ៏ល្អអស្ចារ្យ ដែលធ្វើឲ្យហ្វេនៗជាច្រើន តាមដានយ៉ាងជក់ចិត្ត ចំពោះតារាស្រីដ៏មានប្រជាប្រិយ ប្រចាំប្រទេសថៃ នាង Janie ព្រមទាំងស្វាមីរបស់នាង ព្រោះបន្ទាប់ពី បានសម្រេចចិត្តចាប់ដៃគ្នារៀបការ ជាប្ដីប្រពន្ធរួចមក ឃើញថា ជីវិតគូរបស់អ្នកទាំងពីរ កាន់តែមានសុភមង្គល ជាពិសេស ថែមទាំងមានកូនស្រី ជាចំណងស្នេហ៍ ដ៏ខ្លាំងក្លាផងដែរ។ ដោយឡែក បន្ទាប់ពី អ្នកទាំងពីរ មានកូនស្រីដ៏គួរស្រលាញ់រួចមក ឃើញថា Janie កាន់តែមានទំនួលខុសត្រូវខ្ពស់ ក្នុងការមើលថែរក្សា ថ្នាក់ថ្នមកូនស្រីរបស់ខ្លួន ឲ្យបានល្អជាទីបំផុតផងដែរ ម៉្យាងវិញទៀត ថ្វីត្បិតតែ ត្រូវមើលកូននៅផ្ទះបែបនេះក៏ពិតមែន​ តែនាងនៅតែមិនភ្លេច បែងចែកពេលវេលា ដើម្បីហាត់ប្រាណ ដើម្បីសុខភាព ព្រមទាំងរូបសម្រស់ស្រស់ស្អាត ដូចមុនទៀតផង។តែអ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ ស្រាប់តែ Janie បានអញ្ជើញ ស្វាមីរបស់ខ្លួន ឱ្យម​កធ្វើការហាត់ប្រាណជាមួយគ្នា ព្រមទាំងបាននាំយក វិធីសាស្រ្តធ្វើលំហាត់ប្រាណ យ៉ាងថ្មីស្រឡាង ដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនពិតជានឹកស្មានមិនដល់ ព្រោះអ្នកទាំងពីរ បានយកកូនស្រីជាទីស្រលាញ់របស់ខ្លួន ធ្វើជារបស់ជំនួយបន្ថែមនៅក្នុងការហាត់ប្រាណ ដើម្បីធ្វើឱ្យ ឪពុកម្តាយទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
Janie
Janie
Janie និងស្វាមី
Janie និងកូនស្រី
ស្វាមីរបស់ Janie និងកូនស្រី
រូបភាព Janie និង ស្វាមី ព្រមទាំងកូនស្រី
Janie និងស្វាមី យកកូនស្រីធ្វើជារបស់ ជំនួយហាត់ប្រាណ
Janie និងស្វាមី យកកូនស្រីធ្វើជារបស់ ជំនួយហាត់ប្រាណ