មិនហ៊ានចេញក្រៅផ្ទះ ខ្លាចវីរុសកូវីដ-១៩ពេក បុរសម្នាក់នេះ បង្ហោះដ្រូនបណ្ដើរសុនខរបស់ខ្លួនចេញក្រៅ (មានវីដេអូ)

សុីប៖ បុរសម្នាក់មកពីប្រទេសសុីប ឈ្មោះថា Vakis Demetriou បានបង្ហោះវីដេអូមួយទៅលើបណ្ដាញសង្គមអុីនស្ត្រាក្រាម ដែលបង្ហាញពីសកម្មភាពរបស់គាត់ បង្ហោះដ្រូនបណ្ដើរសុនខចេញក្រៅផ្ទះ។ ក្នុងនោះដែរ គាត់ក៏បានសរសេររៀបរាប់ថា៖    យោងតាមវីដេអូឃ្លីបខ្លី បង្ហាញឲ្យឃើញថា លោក Vakis បានចងខ្សែក្រឡៅ.កសុនខជាប់ទៅនឹងដ្រូន រួចឈរបង្ហោះដ្រូនពីយ៉រផ្ទះ។ គាត់បានបង្ហោះដ្រូន កម្ពស់ទាបសមល្មម ងាយស្រួលក្នុងការបណ្ដើរសុខនរបស់គាត់ដើរលើផ្លូវ។ជុំវិញវីដេអូខាងលើនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយបន្ដនៅលើបណ្ដាញសង្គមផ្សេងៗទៀត ដោយទទួលបានការចាប់អារម្មណ៍ និងផ្ទុះសំណើចយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ