ចុមខ្លាំងបាត់! ក្រោយឮក្លិបយក្សអង់គ្លេសចង់បាន ស្រាប់តែកីឡាកររូបនេះថា Bruno ជាមិត្តរួមក្រុមដ៏ល្អរបស់គេ

  • អង្គារ ២៤ មីនា, ២០២០ ១៥:០៥
អ៊ីតាលី៖ ខ្សែការពារកណ្ដាលរបស់ Inter Milan កីឡាករ Milan Skrinair បានចុចឈ្មោះខ្សែបម្រើរបស់ Manchester United កីឡាករ Bruno Fernandes ថាជាមិត្តរួមក្រុមដ៏ល្អបំផុតមួយរូបរបស់គេ។
កីឡាករ Milan Skrinair
Bruno Fernandes បានផ្លាស់មកកាន់កីឡដ្ឋាន Old Trafford កាលពីទីផ្សារខែមករាកន្លងទៅ ដោយរួមចំណែកជួយ Man UTD រកបានដល់ទៅ៧គ្រាប់ ពីការបង្ហាញខ្លួន៩ប្រកួត ព្រមទាំងជួយឲ្យក្រុមរបស់លោក Ole Gunnar Solskjaer មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ គ្រប់ប្រកួតដែលគេចូលលេង។
កីឡាករ Bruno Fernandes
ក្រឡេកមកមើល Skriniar ឯណេះវិញ ធ្លាប់បានលេងជាមួយកីឡាករជម្រើសជាតិព័រទុយហ្គាល់កាលពីនៅ Sampdoria ហើយជម្រើសជាតិស្លូវ៉ាគីរូបនេះបានសរសើរពីសមត្ថភាពរបស់ Fernandes ពេញមាត់ បើទោះបីពួកគេលេងជាមួយគ្នាបានតែមួយរដូវកាលក្ដី។ និយាយនៅក្នុងកម្មវិធីសំណួរ-ចម្លើយ លើគេហទំព័រផ្លូវការរបស់ក្លិប Inter Milan កីឡាករ Skriniar បាននិយាយយ៉ាងដូចេ្នះថា៖
កីឡាករ Milan Skrinair និង Bruno Fernandes កាលលេងនៅ Sampdoria
គួរឲ្យដឹងផងដែរថា Skriniar ទំនងនឹងអាចត្រូវតទល់ជាមួយ Bruno Fernandes នៅរដូវកាលក្រោយ ខណៈពេលដែល Manchester City ដែលជាក្លិបគូប្រជែងរបស់ Manchester United តាមប្រមាញ់កីឡាករខ្សែការពារតម្លៃខ្លួន៨០លានផោនរូបនេះជាខ្លាំង៕