ប្រទេសថៃចាប់ផ្តើមប្រកាស​អាសន្ន​ ក្រោយចំនួនអ្នកឆ្លង​កូវីត-១៩​ បានកើនឡើងជា​លំដាប់

  • អង្គារ ២៤ មីនា, ២០២០ ១៥:៤២
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចានអូចា បានប្រាប់សន្និសីទកាសែតនៅថ្ងៃអង្គារនេះថា ប្រទេសថៃនឹងប្រកាស​ស្ថានភាពអាសន្នចាប់ពីថ្ងៃទី ២៦ ខែមីនា ​ក្នុងរយៈពេលមួយខែពេញ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺឆ្លងកូវីត-១៩។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពាក់​ម៉ាសការពារ​ពីជំងឺឆ្លង​កូវីត-១៩ នៅទីក្រុងបាងកក ប្រទេសថៃ
លោក​ ប្រាយុធ ចានអូចា បាន​ថ្លែងថា៖
នាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា និងក្រុមមន្ត្រីនៅព្រលានយន្តហោះសុវណ្ណភូមិ ​ទីក្រុងបាងកក​ ប្រទេសថៃ
គួរ​​​ជម្រាបផងដែរថា ​បើគិតមកត្រឹមថ្ងៃនេះ ប្រទេសថៃ​​មានអ្នកឆ្លងជំងឺកូវីត-១៩ សរុប ៨២៧ នាក់ ​ហើយក្នុងចំណោមនោះមានអ្នកជំងឺ ៤ នាក់ បាន​ស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន ៧៦៦ នាក់ផ្សេងទៀត គឺ​​កំពុងទទួលការព្យាបាល​នៅឯមន្ទីរពេទ្យ​​៕
អ្នកដំណើរពាក់ម៉ាសការពារពីជំងឺឆ្លង​កូវីត-១៩ នៅទីក្រុងបាងកក ប្រទេសថៃ