ឃើញថាសម្រស់បច្ចុប្បន្ន Tiffany Tang ស្អាតខ្លាំងមែន តែកុំមើលរូបពីមុន ដល់ថ្នាក់នេះ?

បរទេស៖ បើទោះ​បី​ជាTiffany Tang បាន​អវត្ត​មាន​ពី ​វិស័យ​សិល្បៈ អស់​រយៈពេល​ជា​ច្រើន​ខែ ​ដោយ​សារតែ​ កា​រ​មាន​ផ្ទៃ​ពោះ ​និង​ការ​សម្រាល​កូន ​យ៉ាង​ណាក៏​ដោយ​ក៏​ ឥទ្ធិពល​របស់​នាង ​ក្នុង​វិស័យ​សិល្បៈ នៅ​តែ​ខ្លាំង​ដដែល ​ជា​ពិសេស​នោះគឺ​ នៅ​ពេល​ដែល​មាន ​អ្នក​លេងបណ្តាញសង្គម​ បានស្វែងរក រូបថតចាស់ៗរបស់នាង ក្នុង កម្មវិធីប្រឡងសម្រស់​ មក​បង្ហោះ​សារជា​ថ្មី​។ក្នុងនោះដែរ មាន​មហាជន​ជា​ច្រើន ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ​លើ​រូបថត​ចាស់​ៗ​របស់​នាង ​ក្នុ​ងពេលដែល​ចូល​រូម​ជា ​បេក្ខ​ភាព​ប្រកួត ក្នុង​កម្ម​វិធីប្រលង​សម្រស់​ ​ កាលពី​មានវ័យ​១៨​ឆ្នាំ។ មិន​យូរ​ប៉ុន្មាន ​រូប​ថត​របស់​នាង ​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​ហូរ​ហែរ ​និង​​ត្រូវ​បាន​បង្ហោះដោយ​ផេក ​ជា​ច្រើន​លើបណ្តាញសង្គម​។ តាម​រយៈ​រូប​ថតនោះដែរ ​មានអ្នកគាំទ្រ​ជា​ច្រើន ​បាន​បញ្ចេញ​មតិ​ថា​ Tiffany Tang ​មាន​សម្រស់​ស្រស់​ស្អាត ​តាំងតែ​ពី​ធម្ម​ជាតិ​ តែ​ដោយ​សារតែ​ពេល​នោះ​Tiffany Tang ហាក់​មិន​ទាន់​ចេះ​ តុប​តែង​ខ្លួនឲ្យ​បាន​ល្អ ទើប​បាន​ជា​មើល​ទៅ​ដូច​ជា​ធម្មតាៗ​ នឹង​ដូច​ជា​ នារី​តាម​ជនបទ​បែបនេះ។ ថ្វីត្បិតតែ មានអាយុត្រឹមតែ ១៨ឆ្នាំហើយ ​មិន​សូវ​មាន​បទពិសោធន៍​ច្រើន ​ក៏ដោយ​ក៏ Tiffany Tang នៅតែ​យក​ឈ្នះ​មនុស្ស​ជាច្រើន ​ដោយ​ឥរិយាបថ​ជឿ​ជាក់​របស់​នាង​។​ ហើយក្នុង​ពេល​នោះ​Tiffany Tang ក៏​បាន​ក្លាយ​ជា​ តារា​នាពេល​អនាគត ហើយបើ​ប្រៀប​ធៀប​ជា​មួយ ​បេក្ខ​ភាព​ដទៃ​ទៀត ដែល​ឈរ​នៅ​ខាងក្រោយ​Tiffany Tang បាន​យក​ឈ្នះ ​ពួកគេទាំង​រូប​រាង ​និង​រូប​សម្រស់​។ ក្រោយ​​មក​មិន​យូរ​ប៉ុន្មានTiffany Tang ​ក៏​បាន​ចូល​សិក្សា​ ក្នុង​សាលា​សម្តែង​ ហើយ​បន្ទាប់មក​ក្នុង​ឆ្នាំ​២០០៤​ នាងបាន​ជ្រើស​រើសជា​ បេក្ខភាព​មួយដែល​មាន​សម្រស់​ស្រស់​ស្អាត​ Olympic Angels​ ​ក្នុង​ចំណោម​បេក្ខភាព​ជា១៤​​​នាក់​ ដែល​បាន​​យក​ឈ្នះ​បេក្ខ​ភាព​ ជា​ច្រើន​ពាន់​នាក់់ផ្សេងទៀត​។ ហើយ​ក៏​ចាប់​ផ្តើម​មាន​ឈ្មោះ ​បោះ​សម្លេង​ក្នុង​វិស័យ​សិល្បៈ ដែល​បាន​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ធំៗ ល្បីៗ​ជា​ច្រើន ​បាន​ចាប់អារម្មណ៍​មកលើ​រូប​សម្រស់ ​និង​ការ​សម្តែង​របស់​នាង ​ដូច​ពេល​បច្ចុប្បន្ន​ផងដែរ៕
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang កាលពី​ពេល​ប្រឡង​
Tiffany Tang កាលពី​ពេល​ប្រឡង​
Tiffany Tang កាលពី​ពេល​ប្រឡង​
Tiffany Tang កាលពី​ពេល​ប្រឡង​
Tiffany Tang កាលពី​ពេល​ប្រឡង​