ទ្រូម៉ាន់នី ណែនាំពីវិធីថែទាំអនាម័យ និងចៀសឆ្ងាយពីមេរោគ!

  • អង្គារ ២៤ មីនា, ២០២០ ១៦:០៧
ភ្នំពេញ៖ ជឿ ឬអត់?​ “ការយកលុយ” អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពជាងអ្វីដែលយើងគិតទៅទៀត?ដោយសារតែលុយដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃនឹងបានផ្លាស់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់គ្រប់ពេលវេលា​​ ដែលយើងគ្មានវិធីដឹងថា ​“ក្រដាសប្រាក់”​ ឬ “កាក់” ដែលនៅក្នុងដៃ ឬកាបូបរបស់យើង បានឆ្លងកាត់មនុស្សប៉ុន្មាននាក់រួចមកហើយនោះទេ។ ប៉ុន្តែតាមរយៈព័ត៌មាននេះ​​អាចធ្វើឱ្យអ្នកគិតម្តងទៀត នៅពេលដែលអ្នកចង់យកលុយមកចាយនៅពេលក្រោយ។
ទ្រូម៉ាន់នី ណែនាំពីវីធីថែទាំអនាម័យ និងជៀសឆ្ងាយពីមេរោគ
លទ្ធផលនៃការសិក្សាមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត Oxford​ របស់ជនជាតិអង់គេ្លស បានស្វែងរកឃើញថា ក្រដាសប្រាក់ជាមធ្យមភាគមានបាក់តេរីចំនួន 26,000 ដែលអាចកើតមានឡើង។ ព័ត៌មាននេះពិតជាបង្កនូវការភ្ញាក់ផ្អើល ហើយវាក៏បានបង្កើតជាចំណេះដឹងពីសុខភាពផងដែរ។ ជាពិសេសនៅក្នុងកម្មវិធី “ការរីករាលដាលនៃ COVID-19” បានបង្ហាញថា ការចាយ “ក្រដាសប្រាក់”​ ឬ​ “កាក់”​ អាចបង្កឱ្យមានហានិភ័យទៅលើសុវត្ថិភាព និងសុខភាពប្រជាជន។ មិនថាជាអ្នកលក់ អ្នកផ្តល់សេវាកម្ម ឬបុគ្គលណាមួយឡើយ ហើយទាំងអស់នេះគឺជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយនាពេលបច្ចុប្បន្ននេះ។ អង្គការ “សុខភាពពិភពលោក​” ដែលហៅកាត់ថា (WHO) បានធ្វើការព្រមានថា លុយ អាចជាមធ្យោបាយមួយនៃការចម្លងវីរុស COVID-19 ពីព្រោះតែមេរោគនេះអាចរស់នៅលើ​ក្រដាសប្រាក់បានជាច្រើនថ្ងៃផងដែរ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលប្រទេសចិន ក៏មានវិធានការកាន់បន្ថយការធ្វើប្រតិបត្តិការហរិញ្ញវត្ថុនៅតាមបណ្តាខេត្ត ដែលមានផ្ទុកជំងឺនេះផងដែរ។ ហើយសម្រាប់ក្រដាសប្រាក់ចាស់ៗក៏ត្រូវបានសម្អាត ដើម្បីកាត់បន្ថយនៅហានិភ័យដែលកំពុងរីករាលដាលដូចជា នាពេលថ្មីៗនេះធានាគារជាតិនៃប្រទេសថៃបានចេញក្រដាសប្រាក់ 500បាតថ្មី ហើយនិងត្រូវដាក់ហាមក្រដាសប្រាក់ដែលត្រូវចេញនេះ 14ថ្ងៃសិន ដើម្បីដោះស្រាយស្ថានភាព។ លើកពីនេះទៀត វីរុស COVID-19 ដែលបច្ចុប្បន្នយើងកំពុងព្រួយបារម្ភទាក់ទងនឹងការសិក្សាលើកមុន ដែលបានបង្ហាញថា មានមេរោគជាច្រើនដែលមាននៅលើ “ក្រដាសប្រាក់”“កាក់” ដូចជា​ មេរោគ​ អ៊ីកូលី Staphylococcus. Aureus), Salmonella, Rhizopus Stolonifera and Mycorrhiza mycorrhiza, ជាដើម ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សុខភាពជារួម។ តាមរយៈការសិក្សាស្ទង់មតិពីក្រុមហ៊ុន VISA បានបង្ហាញថា មាន 57% នៃប្រជាជនថៃ ដែលចង់ប្រតិបត្តិការផ្នែកហរិញ្ញវត្ថុតាមរយៈប្រព័ន្ធអេឡិចត្រូនិកវិញ មិនថាជាប្រភេទកាតឥណទាន ឬកាតឥណពន្ធ ការទូរទាត់តាមកាបូបលុយអេឡិចត្រូនិកក្នុងទូរស័ព្ទ និងការស្កែន QR កូដចាយលុយជាដើម តែទោះបីជាយ៉ាងនេះក្តី ក៏នៅមានប្រជាជនចំនួន 43% ​ទៀត ដែលនៅតែចង់បន្តប្រើប្រាស់​ “ក្រដាសប្រាក់” នៅឡើយ។ យោងតាមស្ថិតិមកពីធានាគារជាតិនៃប្រទេសថៃនៅខែធ្នូ ឆ្នាំ2019 បានបង្ហាញថា លុយ​ (រួមបញ្ចួលទាំងក្រដាសប្រាក់ និងកាក់) បានចរចារនៅក្នុងសេដ្ឋកិច្ចថៃជាមួយនឹងតម្លៃ 1,9​ ពាន់លានបាត ហើយការស្ទង់មតិមកពីក្រុមហ៊ុន VISA បានបង្ហាញថា ប្រជាជនថៃច្រើនជាង 43% នៅតែប្រើប្រាស់ក្រដាសប្រាក់ដើម្បីចាយ ដូច្នេះវាមិនមានអីពិបាកស្រមៃថា មេរោគទាំងនោះអាចឆ្លងដល់ពួកគាត់យ៉ាងងាយស្រួល តាមរយៈការប៉ះ និងទទួលលុយទៅគ្នាទៅវិញទៅមក។ ដូច្នេះបើគិតពីរឿងអនាម័យ វាគឺជារឿងសំខាន់ណាស់ដែលយើងមិនគួរមើលរំលងបាន។ ឧទាហរណ៍៖ កំឡុងពេលនៃការឃ្លាំមើលការរីករាលដាលរបស់វីរុស​ COVIN-19 ក្រុមហ៊ុន ទ្រូម៉ាន់នី មានមធ្យោបាយមួយដ៏ល្អក្នុងការសម្អាតលុយ​ ដើម្បីបង្កើននូវទំនុកចិត្តក្នុងថែទាំសុខភាពឱ្យល្អ​ដូចខាងក្រោម។នេះជារបៀបងាយៗ ដែលអ្នកអាចសម្អាត​ “លុយ” បានដោយខ្លួនឯង៖
ទ្រូម៉ាន់នី ណែនាំពីវីធីថែទាំអនាម័យ និងជៀសឆ្ងាយពីមេរោគ
បន្ថែមពីលើនេះទៅទៀត​ ទ្រូម៉ាន់នី បានខ្វាយខ្វល់ពីសុខមាលភាពរបស់ប្រជាជនកម្ពុជា ដោយយើងនឹងធ្វើការណែនាំអ្នកទាំងអស់គ្នានូវវិធីការពារសុខភាពរបស់លោកអ្នកដូចជា #TrueMoneyPaySafer ដូចខាងក្រោម៖
ទ្រូម៉ាន់នី ណែនាំពីវីធីថែទាំអនាម័យ និងជៀសឆ្ងាយពីមេរោគ
១) រៀបចំម៉ាស ដោយប្រើប្រាស់ដើម្បីការពារឱ្យបានសមរម្យ​ នៅពេលដែលអ្នកទៅខាងក្រៅ អ្នកគួរតែពាក់ម៉ាសដើម្បីការពារគ្រប់ពេលវេលាពីមុនអ្នកចាកចេញពីផ្ទះ។ មិនត្រូវភ្លេចថា ម៉ាសម៉ូដែលខ្លះ ឬម៉ាកខ្លះ ការពារបានតែធូលីដីប៉ុណ្ណោះ។ ហើយម៉ាសខ្លះមិនអាចការពារមេរោគបានដោយសារការពាក់មិនបានត្រឹមត្រូវ។ ពិតប្រាកដហើយ ម៉ាស N95 ជាម៉ាសដែលអាចការពារប្រឆាំងទាំងធូលី PM 2.5 និងមេរោគល្អិតៗ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចពាក់វាបានគ្រប់ពេលវេលា ព្រោះវាវែង ហើយមិនមានអារម្មណ៍ផាសុកភាព ដូច្នេះវាល្អបំផុតដែលត្រូវមានម៉ាសដែលអាចការពារបានទាំងធូលីដី និងមេរោគ ហើយប្រើប្រាស់វាឱ្យបានត្រឹមត្រូវ  ឬបើសិនជាអ្នកមិនចង់ផ្លាស់ប្តូរវាញឹកញាប់ អ្នកអាចជ្រើសរើសប្រភេទដែលអាចចល័តបាន។ ប៉ុន្តែតម្លៃរបស់វាអាចនឹងថ្លៃជាងម៉ាសធម្មតា។២​) ត្រូវលាងដៃរបស់អ្នកអោយបានញឹកញាប់។​ ត្រូវយកជែលលាងដៃទៅតាមខ្លួនគ្រប់ទីកន្លែង នៅពេលដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ជាមួយនឹងបុគ្គលិកការងារ ឬភ្ញៀវ​ ឬការប្រជុំនៅសហគមន៍ផ្សេងៗ ឬទំនាក់ទំនងនៅក្នុងទីផ្សារធំៗដែលមានមនុស្សច្រើន។ អ្នកត្រូវតែលាងសម្អាតដៃ ឬប្រើប្រាស់ជែលអាល់កុលលាងដៃឱ្យបានញឹកញាប់ដើម្បីកាន់បន្ថយឱកាសនៃការឆ្លងតាមរយៈដៃដែលបានចាប់ប៉ះពាល់អាហារដាក់ចូលក្នុងមាត់ ឬកំទេច​ក្នុងភ្នែក​ ហើយ​បើសិនជាគ្មានអាល់កុលលាងដៃ​ អ្នកត្រូវតែលាងដៃឱ្យបានញឹកញាប់​ ជាពិសេសបន្ទាប់ពីការប៉ះបង្កាន់ដៃ  ជណ្តើរ ទ្វារ, សោរ ទូរ ATM ឬ​កន្លែងសាធារណៈផ្សេងៗ​ ដែលមានមនុស្សច្រើនប្រើប្រាស់វាដែរ។​ ការលាងដៃនឹងទឹក​ក៏អាចជួយបានខ្លះដែរ តែបើលាងជាមួយអាល់កុល វាអាចសម្លាប់មេរោគ COVIN-19 ប្រហែលជាបាន​ 70% ឬច្រើនជាងនេះ។៣) មិនត្រូវចែករំលេងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃទេ ព្រោះមេរោគអាចឆ្លងបានតាមរយៈកន្លែងសម្ងាត់នៅក្នុងរាងកាយរបស់យើង ដូច្នេះទោះបីជាអ្នកនៅក្នុងគ្រួសារ ជួបមិត្តភក្តិ ឬអ្នកស្គាល់គ្នាក៏ដោយ អ្នកគួរតែជៀសវាងការចែករំលេងរបស់របរប្រើប្រាស់ដូចជា កន្សែង កែវទឹក ឬអាវ​ជាដើម។ ហើយអ្វីដែលសំខាន់ អ្នកគួរតែញុាំអាហារដែលក្តៅៗនៅកំឡុងពេលធ្វើលំហាត់ប្រាណ និងគួរជ្រើសរើសយកអាហារណាដែលជំនួយច្រើនដល់សុខភាព។ ៤) ជៀសវាងការធ្វើដំណើរទៅផ្លូវឆ្ងាយ ជាពិសេសនៅពេលធ្វើដំណើរទៅក្រៅប្រទេស​​ កន្លែងដែលមានការរីករាលដាល់នៅរយៈពេលនេះ គួរតែជៀសវាងឱ្យបានមុន។ សម្រាប់អ្នកដែលធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃ​ អ្នកគួរតែជៀសវាងកន្លែងដែលមានមនុស្សម្នាច្រើន ហើយបើត្រូវការទិញអីវ៉ាន់ចាំបាច់ ឬគ្រឿងបរិក្ខារផ្សេងៗ អ្នកអាចទៅផ្សារទំនើប ដែលជិតៗដែលមានប្រើប្រាស់ប្រព័ន្ធទូរទាត់អេឡិចត្រូនិក ដូច្នេះអ្នកមិនចាំបាច់ទៅឆ្ងាយទេ មិនចាំបាច់ប្រថុយប្រថាន ហើយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ទៀត។៥​) ផ្លាស់ប្តូររបៀបនៃការចាប់យក ឬប៉ះ “លុយ” អ្វីដែលយើងធ្លាប់បាននិយាយ “លុយ” គឺជាប្រភពនៃមេរោគជាច្រើន ហើយវាក៏រួមបញ្ចូលទាំងវីរុស COVID-19 ផងដែរ។ ដូច្នេះដើម្បីឱ្យមានលក្ខណៈប្រសើរ ហើយនៅតែអាចចាយលុយបាន នោះយើងត្រូវតែផ្លាស់ប្តូរឥរិយាបទរបស់យើងសិន ដោយការជៀសវាងពីការប៉ះពាល់ ដើម្បីកាន់បន្ថយនូវហានិភ័យ​នៃការចាយលុយ នោះយើងគួរគប្បីចាយលុយតាមរយៈកម្មវិធីទូរស័ព្ទ ​មិនថាតាមកាបូបលុយអេឡិចត្រូនិក ឬទូរស័ព្ទដៃក៏ដោយ។​​ ដោយនេះគឺជាវិធីដែលអាចបញ្ជៀសខ្លួនយើងពីការឆ្លង ឬចម្លងមេរោគទៅអ្នកដទៃ ហើយវាក៏អាចបង្កលក្ខណៈកាន់តែងាយស្រួល រហ័ស ដល់យើងផងដែរ ដោយមិនចាំបាយចំណាយពេលទៅហាងដោយផ្ទាល់។សរុបមកវិញ ទម្លាប់ចំណាយរបស់យើងបានឆ្លុះបញ្ជាំងពីរបៀបរស់នៅ។ ជាពិសេសនៅក្នុងស្ថានភាពដែលយើងគ្រប់គ្នាគួរតែការពារខ្លួនពីមេរោគ ហើយគួរតែងាកមកប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែមានអត្ថប្រយោជន៍ជាងមុន ដោយសារតែវាបានបន្ថែមនូវភាពងាយស្រួល និងសុវត្ថិភាព ដោយមិនចាំបាច់ប៉ះពាល់ដោយដៃផ្ទាល់។ ដូច្នេះទម្លាប់នៃការចាយលុយជាប្រចាំ គឺជាអ្វីដែលអ្នកគួរពិចារណាសាជាថ្មីថា អ្នកគួរតែជ្រើសរើសចំណាយលុយជាមួយ “ក្រដាស់ប្រាក់” ឬ​ “កាបូបលុយអេឡិចត្រូនិច”។ សូមរក្សាអនាម័យ និងប្រដាប់ប្រដាប្រើប្រាស់ឱ្យបានស្អាតជានិច្ច ដើម្បីជៀសឱ្យឆ្ងាយពីមេរោគ៕ប្រភពពី៖ https://www.matichon.co.th/lifestyle/tech/news_2052468