ព្រោះCovid-19 ធ្វើឲ្យKimberly និងMark មិនបានDateគ្នាទៅក្រៅ តែស្កាត់ជួបគ្នាក្នុងផ្ទះ ធ្វើរឿងមួយដ៏អស្ចារ្យ (មានវីដេអូ)

ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយម ដែលតែងតែត្រូវបាន ហ្វេនៗជាច្រើន ធ្វើការតាមដាន មិនចេះជិនណាយ រវាងតារាសម្ដែងប្រុសស្រី លោក Mark Prin និងនាង Kimberley ដោយចាប់តាំងពី បានទាក់ទងគ្នាអស់រយៈពេល ជាច្រើនឆ្នាំមក អ្នកទាំងពីរតែងតែ បង្ហាញពីសកម្មភាព ដ៏រ៉ូមែនទិកជាមួយគ្នា ជូនដល់ហ្វេនៗ ដើម្បីបានកម្សាន្តអារម្មណ៍ផងដែរ។ ដោយឡែក ស្របពេលដែលវីរុស Covid-19 កំពុងតែរាតត្បាតយ៉ាងខ្លាំង បានក្រឡេកឃើញថា គូស្នេហ៍រវាងតារាប្រុសស្រី អ្នកទាំងពីរ បានធ្វើការឈប់សម្រាក ស្នាក់នៅឯផ្ទះ ដើម្បីសុវត្ថិភាព ប៉ុន្តែ ថ្មីៗនេះ អំឡុងពេលដែល ស្នាក់នៅក្នុងផ្ទះ ជាមួយគ្នានោះ អ្នកទាំងពីរ បានធ្វើសកម្មភាពយ៉ាងសប្បាយរីករាយជាមួយគ្នា ដែលអាចឲ្យហ្វេនៗ បានទស្សនាពីសកម្មភាព ដ៏ជក់ចិត្ត របស់អ្នកទាំងពីរ ទៀតផង។មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Kimberley បានបង្ហោះវីដេអូមួយ ដែលអ្នកទាំងពីរបាន អញ្ជើញគ្នា លេងហ្គីតា និងច្រៀង ដោយរីករាយ ព្រោះនេះ គឺជារឿងដ៏ភ្ញាក់ផ្អើលមួយទៀត ដែលហ្វេនៗមួយចំនួនពិតជា មិនបានដឹង ពីសមត្ថភាពរបស់ Kimberley ដែលអាចលេងហ្គីតា បានយ៉ាងល្អ ថែមទៀតផង៕ ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
Kim
Mark
Mark និង​ Kim
Mark និង​ Kim
Mark និង​ Kim
Mark និង​ Kim
រូបភាពដែល Mark និង​ Kim លេងហ្គីតាជាមួយគ្នា
រូបភាពដែល Mark និង​ Kim លេងហ្គីតាជាមួយគ្នា
រូបភាពដែល Mark និង​ Kim លេងហ្គីតាជាមួយគ្នា