បានមែនដឹងតែកក្រើកហើយ! Juventus ចូលទៅប្រជែង Barcelona ដើម្បីនាំយកកីឡាករកំពុងរះម្នាក់

  • អង្គារ ២៤ មីនា, ២០២០ ១៦:៣០
អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី Juventus បានចូលខ្លួនមកប្រជែង Barcelona តាមទិញខ្សែបម្រើកំពុងទទួលបានការចាប់អារម្មណ៍របស់ Valencia កីឡាករ Ferran Torres នៅទីផ្សាររដូវក្ដៅខាងមុខ។
កីឡាករ Ferran Torres
ក្រុមរបស់លោក Quique Setien បានដាក់ការចាប់អារម្មណ៍មកលើកីឡាករវ័យ២០ឆ្នាំរូបនេះ តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំមុន។ បច្ចុប្បន្នកិច្ចសន្យារបស់ Ferran Torres ជាមួយនឹងក្រុមរបស់លោក Albert Cealdes នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះ បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី​ Tuttosport ក្លិប Juventus បានចូលខ្លួនមកប្រជែងអ្នកមានបុណ្យ Barcelona នាំយក Torres ចេញពីកីឡដ្ឋាន Estadio Mestalla ដែលជាទឹកដីរបស់ Valencia។
កីឡាករ Ferran Torres
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Juventus ហាក់មានឱកាសច្រើនជាង Barcelona ដោយភាគីខាងក្លិបអ៊ីតាលីបានឈានដល់ការជួបជាមួយអ្នកតំណាងផ្ទាល់របស់កីឡាករដើម្បីពិភាក្សាអំពីការចង់បាន និងផ្ទេរ Torres មកកាន់ទីក្រុង Turin។គួរឲ្យដឹងដែរថា ជម្រើសជាតិយុវជនអេស្ប៉ាញ Ferran Torres ចូលលេងឲ្យ Valencia រដូវកាលនេះ បានចំនួន៣៥ប្រកួត រកគ្រាប់បាល់បាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧លើក ក្នុងនាមជាខ្សែបម្រើ៕
កីឡាករ Ferran Torres