ក្មេងស្រីៗ ត្រូវប្រយ័ត្នខ្លួន! រន្ធត់ចិត្ត នេះជាអ្វី ដែលកើតឡើង លើក្មេងសិស្សសាលា ពេលបង្ខំឲ្យថតវីដេអូអាសអាភាស រហូតយកដង្កូវ.....

កូរ៉េខាងត្បូង ៖ សារព័ត៌មានកូរ៉េខាងត្បូង ទើបតែបានចេញផ្សាយ កាលពីយប់មិញនេះ អំពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទាក់ទងនឹងករណីបទល្មើស រំលោភបំពានផ្លូវភេទ ចែកចាយនៅក្នុង Group Chat «Nth Room» នៃកម្មវិធី Telegram។ នេះចាត់ទុកជាបទល្មើសរំលោភបំពានផ្លូវភេទ​ ករណីថ្មីដ៏សាហាវបំផុត ដែលបានកើតឡើងលើក្មេងស្រីៗ មិនទាន់គ្រប់អាយុ ដែលភាគច្រើនសុទ្ធតែជាសិស្សសាលា ប្រមាណជាជាង ៧​៤នាក់ ដែលក្នុងនោះមាន ១៤នាក់ជាអនីតិជន។ក្នុងនោះដែរ អ្នកយកព័ត៌មានពីរនាក់ បានបន្លំខ្លួនចូលទៅក្នុង Group Chat «Nth Room» នោះ ដើម្បីស្វែងរកព័ត៌មានលម្អិត ទាក់ទងនិងបទល្មើសនេះ។អ្នកសារព័ត៌មានទាំងពីររូប បាននិយាយវា វាពិតជារឿងដ៏គួរឲ្យរន្ធត់មួយ ដែលពួកគេស្ទើរតែមិនជឿនឹងភ្នែកថា មានមនុស្សធ្វើរឿងបែបនេះ ចាត់ទុកជាការសប្បាយ។យោងតាមអ្នកយកព័ត៌មានទាំងពីរ បានឲ្យដឹងថា ជនរងគ្រោះទាំងនោះ ភាគច្រើនជាសិស្សសាលាមធ្យម កំពុងរៀននៅអនុវិទ្យាល័យនៅឡើយ។ ពួកគេត្រូវបានគេគម្រាម បង្ខំឲ្យថតវីដេអូអាក្រាតកាយ ហើយនៅដេកនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់ទឹកមនុស្សប្រុស។ វីដេអូជាច្រើន ត្រូវបានគេចែកចាយនៅក្នុង Group Chat។ វីដេអូខ្លះ បានបង្ហាញសកម្មភាពក្មេងស្រី ព្រុសដូចជាសត្វឆ្កែ ហើយដេកអាក្រាតកាយ នៅក្នុងបន្ទប់ទឹកប្រុស។ វីដេអូខ្លះទៀត បានបង្ហាញសកម្មភាព ពួកគេសម្លឹងមើលកាមេរ៉ា និងសម្រេចកាមដោយខ្លួនឯង។មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកយកព័ត៌មានទាំងពីរ បាននិយាយទាំងហួសចិត្តថា មានសិស្សសាលាមិនទាន់គ្រប់អាយុជាច្រើន ត្រូវបានគេរំលោភ ហើយថតវីដេអូ ផ្ញើចូលនៅក្នុង Group Chat ដោយមានប្រុសៗជាច្រើនរង់ចាំមើល ហើយសើចសប្បាយហាក់ដូចជាការកម្សាន្តទៅវិញ។នៅរដូវក្តៅឆ្នាំមុន ក្មេងស្រីម្នាក់ដែលមើលទៅដូចជាសិស្សវិទ្យាល័យ ត្រូវបានគេឃុំខ្លួន នៅក្នុងបន្ទប់មួយ ទំនងជានៅក្នុងសណ្ឋាគារ។ ក្រោយមកមានបុរសពេញវ័យម្នាក់ ចូលទៅក្នុងបន្ទប់នោះ ចាប់រំលោភនាង ហើយ Live វីដេអូផ្ទាល់ ចែករំលែកទៅកាន់គ្រប់គ្នា នៅក្នុង Group Chat។ អ្នកទស្សនានៅក្នុង Group Chat បានបង្ហាញការគាំទ្រ ចំពោះទង្វើរំលោភបំពានលើ ក្មេងមិនទាន់គ្រប់អាយុទាំងនោះ។ លើសពីនេះទៀត មានរូបថតមួយសន្លឹក បង្ហាញថាក្មេងស្រីជាច្រើន ត្រូវបានគេចាត់ទុកជាទាសករ ដោយអាចឲ្យអ្នកគ្រប់គ្រង បញ្ជារបានគ្រប់យ៉ាង។បុរសម្នាក់ បានប្រាប់ក្មេងស្រីអាក្រាត ដែលជាទាសករទាំងនោះ ស្លៀកខោទ្រនាប់របស់ពួកគេនៅលើក្បាល ហើយធ្វើពុតជាប្រកាច់នៅលើដី។ វាពិតជារឿងដ៏ឆ្កួតឡប់មួយ ដែលមិនគួរឲ្យជឿថា មាននៅក្នុងគំនិតរបស់មនុស្ស។វីដេអូទាំងនោះ សុទ្ធតែជារឿងដ៏សាហាវឃោឃៅ សូម្បីតែអ្នកសារព័ត៌មានទាំងពីរ ក៏ស្ទើរតែទទួលយកមិនបាន។ ពួកគេបានបង្ហើបថា វាធ្វើឲ្យពួកគេតក់ស្លុត អស់រយៈពេលជាច្រើនថ្ងៃ ពិសេសគឺកម្រិតនៃការធ្វើទារុណកម្ម ដែលបុរសពេញវ័យ ធ្វើដាក់ក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងរូបភាពអាក្រក់ៗជាច្រើន ដែលសុទ្ធសឹងតែមិនអាចទទួលយកបាន។ពួកគេបានធ្វើ សូម្បីតែឲ្យក្មេងស្រីទាំងនោះ ដាក់ដង្កូវចូលទៅក្នុងប្រដាប់ភេទរបស់ខ្លួនឯង ពួកហើយថែមទាំងចាប់បង្ខំឲ្យពួកគេ បរិភោគលាមកទៀតផង។យ៉ាងណាមិញ ទោះបីជាអ្នកគ្រប់គ្រងធំ នៅក្នុងបទល្មើសនេះ ត្រូវបានគេចាប់ខ្លួន និងបង្ហាញអត្តសញ្ញាណ ប៉ុន្តែប្រជាជននៅតែបន្ត ទាមទារឲ្យជនល្មើសទាំងអស់ ដែលពាក់ព័ន្ធនឹងរឿងនេះ ត្រូវបានលាតត្រដាងជាសាធារណៈ។ជាចុងក្រោយ សូមឲ្យក្មេងសិស្សសាលា មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេស ជាមួយនឹង ការរាប់អាន សេពគប់ ជាមួយនឹងមនុស្សផងដែរ កុំឲ្យជួបរឿងអាក្រក់ រហូតមានគេគម្រាមធ្វើបាប ផ្នែកផ្លូវភេទ ដូចក្មេងស្រីមួយចំនួន នៅកូរ៉េ។ ទស្សនារូបភាពខាងក្រោម ៖
ការចែកចាយវីដេអូក្នុង Group chat
ការចែកចាយវីដេអូក្នុង Group chat
ជនល្មើសដែលបង្កើត Group chat ឈ្មោះ Cho Joo Bin
ការចែកចាយវីដេអូក្នុង Group chat
ការចែកចាយវីដេអូក្នុង Group chat
ជនល្មើសដែលបង្កើត Group chat ឈ្មោះ Cho Joo Bin