ក្រោយពេល Nichapat បានឆ្លងCovid-19 ស្រាប់តែ​អ្នកធ្លាប់ធ្វើការរួមគ្នា នាំគ្នាទៅធ្វើតេស្តលទ្ធផលគឺ...

ថៃ៖ កាលពី​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅថ្មីនេះ Nichaphat បាន​ប្រកាស​តាមរយៈ បណ្តាញ​សង្គម​ Instagram ផ្ទាល់​ខ្លួន​របស់នាង​ ដោយ​ភ្ជាប់​ជាមួយ ​សំបុត្រ​ពិនិត្យ​សុខភាព​ ដែល​បាន​បញ្ជាក់​ថា ​រូប​នាង​ សង្ស័យថា ឆ្លងវីរុស Covid-19 កំពុងឃុំខ្លួន នៅផ្ទះរយៈពេល១៤ថ្ងៃ​ ហើយរង់ចាំមើល ស្ថានភាពបន្ត។ទន្ទឹមនឹងនេះ បន្ទាប់​ពី​ បាន​ដឹង​ថា​កំពុង​តែ ​មាន​ផ្ទុក COVID-19 នេះ​ហើយ ​Nichaphat ក៏​បាន​រៀប​ចំ​នៅ​បន្ទប់​ដាច់​ដោយឡែក​ និង​កំពុង​ពិនិត្យ​តាម​ដាន​ពី ​គ្រូពេទ្យជំនាញ ដោយមានការយកចិត្តទុកដាក់ ខ្លាំងផងដែរ។ជាមួយគ្នានេះដែរ បន្ទាប់ពី តារាស្រីរូបនេះ បានប្រកាសថា ខ្លួនកំពុងមានផ្ទុកនូវមេរោគនេះដែរ គេឃើញថា មិត្តៗតារាៗដែលបានរួបការងារ ជាមួយនាងក្នុងអំឡុងពេលថ្មីៗនេះ បាននាំគ្នាទៅធ្វើតេស្តពិនិត្យ ស្ទើរគ្រប់គ្នា ដើម្បីឲ្យប្រាកដថាបានឆ្លង Covid-19 ឬអត់?ជាក់ស្ដែង កាលពីថ្ងៃ ២៣ មីនា ២០២០ បើតាមគណនី Instagram អ្នកដែលធ្លាប់រួបការងារជាមួយ Nichaphat  មានដូចជា Singto និង Pat ព្រមទាំង Oabnithi ក៏បានបង្ហាញលទ្ធផលនៃការធ្វើតេស្ត Covid ១៩ ដែលត្រូវបានរកឃើញមនុស្សទាំង ៣នាក់ មិនមានការឆ្លងទេ គឺអវិជ្ជមាន។  ប៉ុន្តែអ្នកទាំង ៣ ក៏បានបញ្ជាក់ថា ពួកគេនឹងត្រូវបានដាក់ដោយឡែក បណ្តោះអាសន្នសិន ខណៈពេល ដែលអ្នកផ្សេងទៀត កំពុងរង់ចាំលទ្ធផលបន្តទៀតផងដែរ។ ទស្សនារូបភាពខាងក្រោម៖
Nichaphat
Singto
លទ្ធផលធ្វើតេស្តរបស់Singto
Pat
លទ្ធផលធ្វើតេស្តរបស់Pat
Oabnithi
លទ្ធផលធ្វើតេស្តរបស់ Oabnithi