ក្រុមមនុស្សណាខ្លះ ប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?

ជំងឺ​របេង គឺ​ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ ដែលបានសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក ហើយ​ភាគ​ច្រើន​វា​តែង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។ វា​អាច​កើត​មាន ឬ​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​មិន​ថា ក្មេង ឬ​ចាស់​ទេ។យោង​តាម​ការ​ផ្សព្វផ្សាយរបស់​ គ្លីនិក រ៉ាក់ មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​របេង​ខ្លាំង​ជាង​គេ​គឺ៖– មនុស្ស​ចាស់​អាយុ​៥៥​ឆ្នាំ​ឡើង​ទៅ
– អ្នក​រស់​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​របេង
– អ្នក​ជំងឺ​អេសដ៍ (ងាយ​ឆ្លង​ជំងឺ​របេង​២០-៣០​ដង​ជាង​មនុស្ស​ធម្មតា)
– អ្នក​ជំងឺ​ទឹកនោម​ផ្អែម (ងាយ​ឆ្លង​ជំងឺ​របេង ២-៣ដង​ជាង​មនុស្ស​ធម្មតា)
– អ្នក​ជក់​បារី និង​ថ្នាំ​ជក់ (៧,៩ភាគ​រយ នៃ​ករណី​ជំងឺ​របេង​គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី និង​ថ្នាំ​ជក់)
– កុមារ​ដែល​ខ្វះ​អាហារ​រូបត្ថម្ភ។
ជំងឺ​របេង​អាច​ការពារ និង​ព្យាបាល​បាន ដោយ​ការ​ព្យាបាល​មាន​រយៈ​ពេល​៦​ខែ ដែល​ចែក​ចេញ​ជា​២​ដំណាក់​កាល។នៅ​ពេល​​អ្នក​ណា​ម្នាក់​មាន​ជំងឺ​របេង ​តែ​ងបង្ហាញ​រោគ​សញ្ញា​ដូចជា៖– ក្អក បែកញើសស្អិតៗ ក្តៅស្រៀវស្រាញនៅពេលរសៀល​ ឬយប់ ចាប់ពី២សប្តាហ៍
– ស្រកទម្ងន់
– ឈឺទ្រូង
– ឈឺបោះដៃផុតជាដើម
– ឡើងកូនកណ្តុរ (សម្រាប់ក្មេង)
– អស់កម្លាំង ល្ហិតល្ហៃ មិនឃ្លានបាយ។ប្រសិន​បើ​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិ​គ្រោះ និង​ធ្វើ​រោគវិនិច្ច័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ក្បែរ​ឲ្យ​បាន​ឆាប់​បំផុត។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet