គួរឲ្យគោរព! Pacquiao ថាលោកមិនខ្លាចស្លាប់ ដើម្បីជួយប្រជាជនហ្វីលីពីនយកឈ្នះ Covid-19

  • ពុធ ២៥ មីនា, ២០២០ ១៣:៤១
ម៉ានីល៖ អ្នកប្រដាល់សកលដែលមានឈ្មោះល្បីនៅលើពិភពលោក និងជាអ្នកនយោបាយមួយរូប Manny Pacquiao បាននិយាយថាលោកមិនខ្លាចស្លាប់ក្នុងការជួយប្រជាជនហ្វីលីពីនកំឡុងពេលការរាតត្បាតនៃវីរុសកូរ៉ូណា (Covid-19) នោះទេ។
Manny Pacquiao
ថ្លែងនៅក្នុងបទសម្ភាសមួយជាមួយ The Manila Bulletin អ្នកប្រដាល់មាឌល្អិតរូបនេះបានឲ្យដឹងថា លោកមានការព្រួយបារម្ភខ្លាចប្រជាជនរបស់ហ្វីលីពីននឹងជួបនូវបញ្ហាចោរកម្ម ប្រសិនបើស្ថានភាពរស់នៅក្នុងប្រទេសធ្លាក់ចុះ ដោយសារតែវីរុសកូរ៉ូណា។
Manny Pacquiao
បច្ចុប្បន្ន ក្នុងប្រទេសហ្វីលីពីនត្រូវបានរាយការណ៍មកថាមានចំនួនអ្នកឆ្លង Covid-19 លើស៤០០ករណី ក្នុងនោះមនុស្សចំនួន៣៣នាក់ត្រូវបានបាត់បង់ជីវិត។ Pacquiao បានបរិច្ចាគម៉ាសប្រមាណ ៦០០,០០០ ទៅឲ្យប្រជាជនក្នុងប្រទេសហ្វីលីពីន។ បន្ថែមលើសពីនេះ Pacquiao ក៏បានរួមចំណែកជាមួយសេដ្ឋី Jack Ma បរិច្ចាគគ្រឿងបរិក្ខាដើម្បីធ្វើតេស្ដរកវីរុស Covid-19 ចំនួន ៥០,០០០ ឈុតផងដែរ។ គួរឲ្យដឹងដែរថា Manny Pacquiao គឺជាសមាជិកនៃព្រឹទ្ធិសភារបស់ប្រទេសហ្វីលីពីន តាំងពីឆ្នាំ២០១៦៕
Manny Pacquiao