ចុមខ្លាំងបាត់! ក្លិបយក្សអង់គ្លេស២ ចូលមកប្រជែង Real Madrid ស្រវាយក Haaland

  • ពុធ ២៥ មីនា, ២០២០ ១៦:៥២
អង់គ្លេស៖ Real Madrid នឹងត្រូវប្រឈមមុខជាមួយក្លិបយក្សអង់គ្លេស២គឺ Manchester United និង Tottenham Hotspur ក្នុងការតាមទិញខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Erling Braut Haaland។
កីឡាករ Erling Braut Haaland
Haaland បានក្លាយជាកីឡាករកំពុងរះនាពេលបច្ចុប្បន្ន បន្ទាប់ពីរកបាន២៨គ្រាប់ ពីការបង្ហាញខ្លួន២២ប្រកួតឲ្យ Red Bull Salzburg មុននឹងផ្លាស់ទៅ Dortmund កាលពីទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ។
កីឡាករ Erling Braut Haaland
ក្រោយមកដល់ទឹកដីអាល្លឺម៉ង់ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ បន្តរកបានគ្រាប់បាល់១២គ្រាប់ទៀត ពីការបង្ហាញខ្លួនត្រឹម១១ប្រកួតប៉ុណ្ណោះ។ សមត្ថភាពដ៏លេចធ្លោរបស់ Haaland បានអន្ទងចិត្តបណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើនឲ្យចង់បានរូបគេ។ ក្នុងនោះ Real Madrid គឺជាបេក្ខភាពទីមួយដែលចង់បាន Haaland ខ្លាំងជាងគេសម្រាប់រដូវក្ដៅខាងមុខ ប៉ុន្តែបើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ពេលនេះបិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham Hotspur ក៏ចាប់អារម្មណ៍ចង់បាន Haaland ដែរ។
កីឡាករ Erling Braut Haaland
Man UTD បានខកខានក្នុងការនាំយកជម្រើសជាតិន័រវែសកាលពីទីផ្សារខែមករា ខណៈក្រុមលោក Solskjaer បានបង្វែររ៉ាដាជាថ្មីមកលើ Haaland សម្រាប់ទីផ្សារខាងមុខ។ ចំណែក Spurs ឯណេះវិញកំពុងតែស្វះស្វែងនាំយកខ្សែប្រយុទ្ធមកបំពេញបន្ថែមសម្រាប់រដូវកាលក្រោយ ក្រោយមើលឃើញទម្រង់លេងធ្លាក់ បន្ទាប់ពីអវត្តមាន Harry Kane និង Son Hueng-min ដោយបញ្ហារបួសរដូវកាលនេះ។គួររម្លឹកឡើងវិញដែរថា តម្លៃនៃការទិញផ្ដាច់កុងត្រារបស់ Haaland គឺ៦៨លានផោន ប៉ុន្តែអ្នកតំណាងផ្ទាល់របស់គេលោក Mino Raiola ធ្លាប់បានបង្ហើបថាយុវជនរូបនេះនឹងបន្តនៅរួមរស់ជាមួយ Dortmund មួយរដូវកាលទៀត៕
កីឡាករ Erling Braut Haaland