តោះ! មកស្គាល់កីឡាករបាល់ទាត់ល្បីឈ្មោះទាំងនេះ ដែល​បាន​បរិច្ចាគ​ប្រាក់ម្នាក់​១លានអឺរ៉ូដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-១៩

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៩:១៨
កាលពីពេលថ្មីៗកន្លងទៅនេះមានការផ្ទុះឡើងនូវជំងឺម្យ៉ាងដែលគេឱ្យឈ្មោះថា “វីរុសកូរ៉ូណា ឬកូវីដ ១៩” ស្ទើរតែពាសពេញពិភពលោកទាំងមូលទៅហើយ ដែលធ្វើឱ្យមានការភ័យខ្លាច និងព្រួយ​បារម្ភយ៉ាងខ្លាំងពីការវិវត្តនៃវីរុសមួយនេះទៅថ្ងៃខាងមុខ។ស្របពេលជាមួយគ្នានេះដែលអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសនានាក៏បានដុតដៃដុតជើងស្វែងរកដំណោះស្រាយ ដើម្បីគេចចេញពីការឆ្លងរីករាលដាលនៃវីរុសមួយនេះផងដែរ។ជាការពិតណាស់ ដើម្បីជាផ្នែកមួយនៃដំណោះស្រាយបញ្ហាខាងលើឱ្យមានភាពកាត់បន្ថយពីការឆ្លងរីករាលដាលនៃវីរុសនេះ គេក៏សង្កេតឃើញថា មានបុគ្គលល្បីៗឈ្មោះជាច្រើនបានចូលរួមបរិច្ចាគជាថវិកាផ្ទាល់ខ្លួនឧបត្ថម្ភទៅឱ្យបណ្តាប្រទេសនានា ដែលកំពុងមានការរីករាលដាលខ្លាំងផងដែរ។ក្នុងនោះផងដែរ គេក៏សង្កេតឃើញបុគ្គលដែលមានឈ្មោះល្បីល្បាញក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនរូប ដែលបានចូលរួមបរិច្ចាគជាថវិកាមួយចំនួនទៅឱ្យប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនីមួយៗ ដើម្បីសកម្មភាពប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះ។
ខាងក្រោមនេះនឹងបង្ហាញឈ្មោះបុគ្គលដែលល្បីល្បាញក្នុងវិស័យកីឡាបាល់ទាត់ ដោយបានចូលរួមបរិច្ចាគជាថវិកាមានដូចជា៖១. លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City៖ បានបរិច្ចាគថវិកាចំនួន ១លានអឺរ៉ូ ដែលស្មើនឹង ១,០៨១,៧៧០ដុល្លារ ទៅឱ្យខាងមន្ទីពេទ្យនៅក្នុងប្រទេសអេស្ប៉ាញ។ ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារការពារផ្សេងៗ សម្រាប់បុគ្គលិកមន្ទីរពេទ្យដែលពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺ។
លោក Pep Guardiola​
២. កីឡាករ Lionel Messi ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Barcelona៖ បានបរិច្ចាគថវិកាចំនួន ១លានអឺរ៉ូ ដល់មន្ទីរពេទ្យចំនួន ២កន្លែង គឺនៅទីក្រុង Barcelona និងមួយទៀតនៅប្រទេស អាហ្សង់ទីន ដែលជាប្រទេសកំណើតរបស់គាត់។
លោក Lionel​Messi​
 ៣. កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus និងភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes៖ បានចូលរួមបរិច្ចាគថវិកាចំនួន ១លានអឺរ៉ូ ដល់មន្ទីពេទ្យនៅក្នុងប្រទេសព័រទុយហ្គាល់។ 
លោក Cristiano​ Ronaldo​
៤. កីឡាករ Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich និងភរិយាគាត់ឈ្មោះ Anna៖ បានចូលរួមបរិច្ចាគថវិកាចំនួន ១លានអឺរ៉ូ ដល់មន្ទីពេទ្យនៅក្នុងប្រទេសអាល្លឺម៉ង់  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះផងដែរ៕
Robert Lewandowski