កីឡាករតំបន់ប្រយុទ្ធម្នាក់របស់ Spurs នឹងវេចបង្វេចដើរចេញពីក្លឹប បើសិនជាក្លឹបធ្វើរឿងមួយនេះមិនបាន

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៨:៤៨
អង់គ្លេស៖ កីឡាករជើងស៊ុតរបស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane នឹងដើរចេញពីក្លឹបនៅរដូវកាលក្រោយ បើសិនជា Spurs មិនអាចលើកពានណាមួយទេនោះនៅពេលចប់រដូវកាល នេះ បើតាមការអះអាងរបស់ជើងចាស់ Alan Shearer។
Alan Shearer
កីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ខកខានក្នុងការបង្ហាញខ្លួនឲ្យ Spurs តាំងពីដើមឆ្នាំមកម្ល៉េះ ដោយសារតែមានបញ្ហារបួសសរសៃពួរធ្ងន់ធ្ងរ។ ថ្លែងក្នុងបទសម្ភាសន៍មួយ អតីតកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League លោក Alan Shearer បានទាយទុកមុនអំពីអំពីអនាគតរបស់កីឡាករជើងស៊ុតរូបនេះជាមួយ Spurs ដោយលោកបានថ្លែងថា៖ "ការទស្សទាយរបស់ខ្ញុំគឺ បើសិនជាគាត់ (Kane) មិនអាចឈ្នះពានណាមួយទេក្នុងរយៈពេល១២ខែបន្ទាប់នោះ គឺជាពេលដែលគាត់ត្រូវចាកចេញហើយ។ គាត់នឹងខំប្រឹង១ឆ្នាំទៀត ហើយបើសិនជាមិនបានទទួលបានពានអ្វីទេនោះ បន្ទាប់មកគាត់នឹងចាកចេញ។"
គួររំលឹកផងដែរថា លោក Alan Shearer គឺជាអតីតកីឡាករតំបន់ប្រយុទ្ធរបស់ក្រុម Blackburn ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តក្របខ័ណ្ឌ Premier League ដែលមានគ្រាប់បាល់២៦០គ្រាប់ក្នុងដៃ ច្រើនជាកីឡាករណាទាំងអស់ ខណៈដែល Kane មកទល់ពេលនេះរកបានគ្រាប់បាល់១៣៦គ្រាប់ដែរហើយ៕
Harry Kane
Harry Kane
Alan Shearer