អតីតគ្រូធំ Barcelona និង Messi ឧបត្ថម្ភម្នាក់ ១លានដុល្លារ ដើម្បីចូលរួមជួយទប់ស្កាត់វីរុស Covid-19

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៨:២៨
អតីតគ្រូបង្វឹក Barcelona លោក Pep Guardiola បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១លានអឺរ៉ូ (១.០៨លានដុល្លារ) ដើម្បីជួយឧបត្ថម្ភក្នុងការចាយវាយទិញសម្ភារបរិក្ខារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។គ្រូល្បីខាងប្រើយុទ្ធសាស្រ្តរូបនេះបានផ្តល់ជាថវិកាទៅដល់មន្ទីរវេជ្ជសាស្រ្តនៃទីក្រុង Barcelona ដើម្បីទិញនូវឧបករណ៍វេជ្ជសាស្រ្តដែលសព្វថ្ងៃកំពុងតែមានការខ្វះខាតនៅក្នុងមន្ទីរសុខភាពក្នុងតំបន់កាតាឡាន។ ការបរិច្ចាគរបស់គាត់ក៏នឹងត្រូវបានប្រើដើម្បីផលិតម៉ាស៊ីនខ្យល់ដើម្បីព្យាបាលអ្នកជំងឺ និងឧបករណ៍ការពារសម្រាប់បុគ្គលិកថែទាំសុខភាពនៅភាគឥសាននៃប្រទេសអេស្ប៉ាញនេះ។
Pep
ដំណាលគ្នានោះដែរខាងមន្ទីរសុខាភិបាលទីក្រុង Barcelona ក៏បានបង្ហោះសារថ្លែងអំណរគុណដល់កីឡាករប្រធានក្រុមរបស់ Barcelona កីឡាករ Messi ដែលបានចំណាយទឹកប្រាក់ចូលរួមឧបត្ថម្ភក្នុងវិស័យសុខាភិបាលនេះចំនួន១លានអឺរ៉ូ (១.០៨លានដុល្លារ) ផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសក៏កាចសាហាវមួយនេះ។
Messi និង កូនៗ
គួររំលឹកផងដែរថា នៅក្នុងប្រទេសអេស្ប៉ាញ​ គឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសនេះក្នុងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីអ៊ីតាលី ខណៈដែលអេស្ប៉ាញមានចំនួនអ្នកស្លាប់រហូតដល់ ២,៦៩៦នាក់ និងអ្នកដែលបានឆ្លងរហូតដល់ជិត៤មុឺននាក់៕
ក្រុមគ្រូពេទ្យ
Messi និង Pep
​Pep និង Messi