ជប៉ុនបានផ្ដល់កម្ចីហិរញ្ញវត្ថុដល់កម្ពុជា សម្រាប់ជួសជុល​ផ្លូវ​ជាតិ​​ទៅកាន់​ព្រំដែន​ថៃ

  • ព្រហស្បតិ៍ ២៦ មីនា, ២០២០ ០៩:៥៥
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ហិរញ្ញវត្ថុសម្រាប់​ការជួស​ជុល​ផ្លូវជាតិលេខ ៥ ដែលមានចម្ងាយ ៣៦៦ គីឡូម៉ែត្រពីតំបន់ព្រែកក្តាមខេត្តកណ្តាលទៅក្រុងប៉ោយប៉ែត​ខេត្ត​បន្ទាយ​​​​មានជ័យ។ កាសែតខ្មែរថាមស៍បានរាយការណ៍កាលពីថ្ងៃពុធថា គម្រោងនេះនឹងត្រូវផ្តល់មូលនិធិ តាមរយៈប្រាក់កម្ចីដែល​ផ្តល់​ដោយ​រដ្ឋាភិបាលជប៉ុន។សេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បាននិយាយថាគម្រោងនេះ​ត្រូវបានបែងចែកជា ៣ ផ្នែក។ ផ្នែកទី ១៖ មានចម្ងាយ ៨៤ គីឡូម៉ែត្រពីបាត់ដំបងទៅក្រុងសេរីសោភ័ណ្ឌ។ ផ្នែកទី ២៖ គ្របដណ្តប់លើចម្ងាយជាង ១៤៦ គីឡូម៉ែត្រពីធ្លាម្អមដល់បាត់ដំបង និងពីក្រុងសិរីសោភ័ណទៅ​ប៉ោយប៉ែត​។ផ្នែកទី ៣៖ មានចម្ងាយជាង ១៣៥ គីឡូម៉ែត្រពីស្ពានព្រែកក្តាមដល់ធ្លាម្អមខេត្តពោធិ៍សាត់។
ភាគីកម្ពុជា និង ជប៉ុនក្នុងពិធីចុះហត្ថលេខា
នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃអង្គារ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីបន្ថែម ដែលមាន​តម្លៃប្រមាណ ២៧០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងកែលម្អផ្លូវជាតិលេខ ៥ និងគម្រោងទី ៣ ។ ម្នាក់ក្នុងចំណោមហត្ថលេខីផ្សេងទៀត ឯកអគ្គរដ្ឋទូតជប៉ុនលោក Mikami Masahiro បានមានប្រសាសន៍ថា គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក កំពុងដំណើរការ។ "គម្រោងនេះនឹង​ចូលរួម​ចំណែកក្នុងការបង្កើនចំនួនចរាចរណ៍នៅលើ ផ្លូវជាតិលេខ ៥ ដែលជាផ្លូវដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា និងជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជាតាមរយៈការលើកកម្ពស់ពាណិជ្ជកម្មជាមួយប្រទេសថៃដែល នៅជិត​ខាង​។ វាក៏នឹង​ពង្រឹង​ការ​តភ្ជាប់ទូទាំងតំបន់រួមទាំងប្រទេសវៀតណាមផងដែរ” ។
ការដ្ឋានកំពុងសាងសង់
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថាជប៉ុនគឺជាមិត្តល្អរបស់កម្ពុជា និងបានជួយក្នុងការអភិវឌ្ឍ​ស្ទើរតែគ្រប់​វិស័យ​នៃប្រទេសកម្ពុជា ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។ លោកបានថា៖ “ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានចូលរួមចំណែកធ្វើអោយប្រទេសកម្ពុជា ​ក្លាយជា​សង្គម​រីកចម្រើន​ជាមួយនឹងផ្លូវជាតិល្អសម្រាប់ប្រជាជនធ្វើដំណើរ”៕
ភាគីកម្ពុជា និង ជប៉ុនក្នុងពិធីចុះហត្ថលេខា
ភាគីកម្ពុជា និង ជប៉ុនក្នុងពិធីចុះហត្ថលេខា
ភាគីកម្ពុជា និង ជប៉ុនក្នុងពិធីចុះហត្ថលេខា
ការដ្ឋានកំពុងសាងសង់